ភ្នំពេញ ៖ មហាជនពុកម៉េបងប្អូនជាច្រើនបានស្កាល់ជ្រាបច្បាស់ហើយ ពិធីការិនីអ្នកនាង លីឈីថ្មីៗនេះ បានធ្វើឲ្យមហាជននិងអ្នកគាំទ្រមួយចំនួនធំសម្តែងការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈដែលនៅសុខៗក៏ស្រាប់តែនាង បានប្រតិកម្មបញ្ចេញសារសំដៅលើបុគ្គលម្នាក់ដែលមានបញ្ហាជម្លោះជាមួយគ្នា។ជាក់ស្តែង ផ្អែកតាមខ្លឹមសារ ដែលអ្នកនាង លីឈី បានសរសេរនោះ
បានលើកឡើងថា មនុស្សយើងថោក ឬថ្លៃវាអាស្រ័យលើចរិត និងសន្ដានរបស់មនុស្ស តែសណ្ដានជាសត្វជាមនុស្ស មិនមែនមើលរូបរាងឬសម្ដីនោះទេ ជួនកាល ខាងក្រៅល្អ ផ្អែម ថ្លៃថ្នូរ តែខាងក្នុងវិញ រលួយស្អុយ ពូកែលាក់ពុត ពូកែសម្ដែង ពូកែរៀបឫក ចេះកាន់ធម៌ កាន់អារ និយាយត្រង់ធ្វើត្រង់ និយាយធ្វើដូចអ្នកចេះដឹង រៀនបានខ្ពស់
ចេះគោរពចាស់ទុំ។ដោយឡែក លីឈី និយាយទៀតថា ពិសេសធ្វើដូចខ្លួនឯងមនុស្សល្អ មានចរិតថ្លៃថ្នូរដល់ពេលស្គាល់យូរបន្តិចចាប់ផ្តើមចេញ ចរិតពិតវិញធូរថ្លៃជាងសំរាមទៅទៀត សំរាមក៏នៅមានតម្លៃរបស់វាដែរ ចុះបើមនុស្សយើង ធូរថ្លៃជាង
សំរាមទៀត តើអ្វីវិញទៅ?តាមពិតអាហ៊ាៗនិងចែៗជាអ្នកមាន អ្នកថ្លៃថ្នូរ បែប(សត្វពាក់ស្បែក )សោះ។ បើមានអ្នកស្គាល់ហើយកុំមាត់ប្រយ័ត្នគ្រោះថ្នាក់ពីព្រោះអាហ៊ាគាត់កាចណាស់ អូនភ័យ អូនខ្លាចគាត់ តាមពិតគ្រប់យ៉ាងសុទ្ធតែFake Fake Fake។ក្នុងនោះដែរ តារាស្រីរូបស្រស់អ្នកនាង លីឈី សង្កត់ធ្ងន់ថា ដូចពាក្យចាស់និយាយមិនខុស
នាំងណាគ្របនឹងត្រូវចាំណាបងស្រីថ្ងៃក្រោយកុំអាលរាប់អាន ជឿ ទុកចិត្ត នឹងមើលមុនស្សតែសំបកក្រៅទៀត មនុស្សឥឡូវសំបូរ ក្បាលពីរចរិតជាច្រើនណាស់សង្គមឥឡូវគួរអោយខ្លាចលើកនេះចាប់ទុកជាមេរៀនលើកក្រោយត្រូវចាំ ត្រូវប្រយ័ត្ន ត្រូវ
ចេះការពារខ្លួន…..។យ៉ាងណាមិញ បើសិនអាចមិនបាច់ស្គាល់ឬរាប់អានក៏ល្អគ្រោះថ្នាក់ណាស់អាហ៊ាបើអាហ៊ាឃើញហើយហាមយកដាក់ខ្លួនណាអាហ៊ានឹងអាចែព្រោះអាហ៊ានឹងអាចែនាក់ថ្លៃថ្នូ ខ្ពង់ខ្ពស់អូនថាអោយតែមនុស្សប្រភេទពាក់ស្បែកនឹងអ្នកធម៌អារ Fake តែប៉ុណ្ណោះ៕ប្រភព៖តារា
សូមទស្សនារូបភាពខាងក្រោម