បរទេស ៖ ប្រិយមិត្តជាច្រើនមានការរន្ធត់ចិត្តជាខ្លាំងក្រោយអាពាហ៍ពិពាហ៍ដែលពោរពេញទៅដោយក្ដីសុខ ប្រែក្លាយទៅជាភាពសោកសៅក្នុងមួយប៉ប្រិចភ្នែក ក្រោយពេលបុរសម្នាក់ដែលជិតរៀបការជាមួយនិងមិត្តស្រី តែត្រូវបំផ្លាញដោយសារតែ
ខាងស្រីជួបឧបទ្ទវហេតុ ខណៈពេលដែលកំពុងទៅបន់ស្រន់ បែរជាមានហេតុការណ៍នេះកើតឡើង ធ្វើឲ្យពិធីមង្គលការត្រូវរំសាយភ្លាមៗមួយរំពេច។ជាក់ស្តែង មានអ្នកលេងបណ្ដាញសង្គមហេ្វសបុកម្នាក់ឈ្មោះ Wataka PoolCham រស់នៅប្រទេសថៃ បានបង្ហោះសារ ព្រមជាមួយនិងរូបភាពកូនកំលោះដែលស្ថិតនៅក្នុងឈុតរៀបការ
ដែលពោលពេញទៅដោយភាពសោកសៅ អាឡោះអាល័យ ទឹកភ្នែករលីងរលោង ខណៈពេលមើលមុខកូនក្រមុំដែលដេកក្នុងមឈូស។ដោយឡែក មូលហេតុ គឺអ្នកទាំងពីរកំពុងនាំគ្នាទៅបន់ស្រន់សុំសេចក្ដីសុខ ពេលធ្វើដំណើរនៅតាមផ្លូវក៏
បានជួបឧបទ្ទវហេតុក្រឡា ប់រថយន្ត ទើបធ្វើឲ្យខាងស្រីទទួលរង របួ សយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមកក៏បានស្លា ប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ក្រៅពីនេះខាងកូនកំលោះក៏បានផុសរូបឈុតកូនក្រមុំនៅក្នុងហាងព្រមទាំងសរសេរឃ្លាថា ចាំបងយកឈុតនេះទៅឲ្យណា យើងនឹងបានរៀបការជាមួយគ្នា
ហើយបងនឹងស្លៀកឈុតកូនកំលោះដែរ។ យើងនឹងរៀបការជាមួយគ្នា និងរស់នៅជាមួយគ្នាជារៀងរហូតណា។ក្នុងនោះដែរ យើងរៀបការជាមួយគ្នាហើយ យើងនឹងមិនបែកគ្នាទៀតនោះទេ បងជាកូនកំលោះ ហើយអូនជាកូនក្រមុំ ក្ដីស្រលាញ់របស់
យើងនឹងស្ថិតស្ថេរជានិរន្ដរ៍ មិនថាជាតិណាណាបងនៅតែចាំអូនណា! យ៉ាងណាឃ្លាទាំងនេះ គ្រាន់តែជាពាក្យស្រមើស្រមៃលួងចិត្តខ្លួនឯងប៉ុណ្ណោះ។ ពួកគេជួបគ្រោះថ្នាក់មុនថ្ងៃរៀបអាពាហ៍ពិពាហ៍មួយថ្ងៃ៕ប្រភព៖ហ្វេសប៊ុក
សូមទស្សនារូបភាពខាងក្រោម