ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ លោកយឿន ពិសី ចូលរោងការហើយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ ក្រោយពីធ្វើការថតPre-Wedding កាលពី
ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។នៅក្នុងពេលនោះ យឿន ពិសី មានអារម្មណ៍រំភើបខ្លាំងណាស់ ក៏បង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «លង់ហើយខ្ញុំ កូនក្រមុំខ្ញុំស្អាតម្ល៉េះ នេះហើយមិត្ត 100 ឆ្នាំយ៉ាងពិតប្រាកដរបស់ខ្ញុំ»។ ចំណែកដៃគូជីវិតរបស់លោកក៏បង្ហោះសារដែរថា «លើសពីហ្វែនបានអត់ (ម្ចាស់បេះដូង)»។
លុះដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មុនថ្ងៃចូលរោងការមួយថ្ងៃ លោកយឿន ពិសី ក៏បានធ្វើការឡាយវីដេអូស្ថិតក្នុងឈុតអាពាហ៍ពិពាហ៍ជាមួយនឹងការសម្ដែង កាយវិការសប្បាយរីករាយ ហើយអ្នកគាំទ្រ ក៏បានចូលទស្សនា ជាមួយនឹងអបអរ
សាទរចំពោះការរកឃើញមិត្ត១០០ឆ្នាំនេះ។ដោយឡែកប៉ុន្តែក៏មានមតិមួយនោះ បានចូលទៅបញ្ចេញមតិដៀលយឿនពិសីថា «បានប្រពន្ធឲ្យនៅធ្វើចរិតដូចកូនក្មេងទៀត» ហើយជាការឆ្លើយតបលោកយឿន ពិសី បានបញ្ជាក់យ៉ាងខ្លីថា «គ្រាន់តែសប្បាយចិត្ត បើបងប្អូនរៀបការ ក៏បងប្អូនសប្បាយចិត្តដែរ មើលតែកូនក្រមុំខ្ញុំទៅដឹងហើយ»។
គេសង្កេតឃើញថា នៅក្នុងការឡាយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នោះ ទទួលបានការចាប់អារម្មណ៍គ្រាន់បើ ដោយពេលឡាយចប់គិតរហូតដល់រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ មានអ្នកចែករំលែកជិត៥០០ដង អ្នកបញ្ចេញជាង២០០ អ្នកចុចEmojiផ្សេង៣,១០០។ តែនៅក្នុងការឡាយ ពេលចូលរោងការនៅព្រឹកនេះ ពុំសូវមានការចាប់អារម្មណ៍ប៉ុន្មាន
នោះទេ។ជាក់ស្ដែងដើម្បីកុំឲ្យរង់ចាំយូរ សូមបងប្អូនប្រិយមិត្តទស្សនាការវីដេអូទាំងអស់គ្នា ហើយកន្លែង ដែលគេចូលទៅខំមិនថា ឲ្យយឿន ពិសីនោះ បងប្អូនអាចមើលបានចាប់ពីនាទី៦:៥០តទៅ នៅក្នុងវីដេអូខាងក្រោមនេះ ៕ប្រភព៖darareport
សូមទស្សនារូបភាពខាងក្រោម