ដូចប្រិយមិត្តបានជ្រាបហើយថាកាលពីប៉ុន្មានថ្ងៃមុននេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពមួយ
សន្លឹកបង្ហាញពីអារម្មណ៍សប្បាយចិត្ត រំភើបគ្មានពាក្យនឹងថ្លែងក្រោយពីភរិយាជាទីស្រលាញ់របស់លោកបាន Surprise ដោយទិញរថយន្តម៉ាក Rolls Royce បំពេញបំណងស្វាមីភ្លាមៗក្រោយពីសួរនូវសំនួរមួយ។
ដោយនៅក្នុងរូបភាពមួយសន្លឹកនោះលោក ខេមរៈ សិរីមន្ត បានបង្ហោះយ៉ាងដូច្នេះថា «ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបង
ចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹងតើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអីចូលចិត្តតាស៎ស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់…..»។
យ៉ាងណាមិញភ្លាមៗនោះស្រាប់តែមានអ្នកគាំទ្រ និងមហាជនជាច្រើនបានចូលរួមអបអរសាទរ និងបង្ហាញអារម្មណ៍រំភើបជំនួសលោក ខេមរៈ សិរីមន្ត ផងដែរ ដោយមានភរិយាចេះយល់ចិត្ត មើលទៅពិតជាស្វីត និងមានក្តីសុខណាស់។
ដោយលែកនៅថ្ងៃនេះវិញ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហោះរូបថតជុំគ្នាជាមួយគ្រួសារនៅមុខរថយន្តថ្មីទំនើបរបស់ខ្លួន និងបានបង្ហាញស្លាកលេខឡានដ៏ឡូយផងដែរ ហើយស្លាកលេខនោះគឺជាឈ្មោះរបស់លោកតែម្តង ហើយលោកបានភ្ជាប់ជាមួយសារថា: ស្លាកលេខស្រួលចាំទេបងប្អូន៕
សូមទស្សនារូបភាពខាងក្រោម