ពិតជាការសោកស្ដាយ និងភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មិត្តភក្ដិ ក្រុមគ្រួសារ ក្រោយពីនិស្សិតប្រុសវ័យក្មេងមួយរូប សម្រេចបញ្ចប់ជីវិតចងក.សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង កាលពីថ្ងៃទី ១៧ មករា ២០២១ នេះ ដោយបន្សល់ទុកនូវសំបុត្រមួយច្បាប់ចុងក្រោយជូនឪពុកម្ដាយ ។
រឿងរ៉ាវដ៏គួរឱ្យសោកសង្រេងនេះ កើតឡើងនៅ ចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លា ស្ថិតក្នុងភូមិចុងខ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះជានិស្សិតឆ្នាំ ទី ៤ ឈ្មោះ ម៉ាត្រា សិក្សាជំនាញគីមីចំណីអាហារ នៅឯវិទ្យាស្ថានស្ថានបច្ចេកវិទ្យាកម្ពុជា ស្នាក់នៅបន្ទប់ជួលលេខ ៣៦ ហើយបញ្ចប់ជីវិតនៅកន្លែងស្នាក់នៅនេះតែម្ដង ។
មិនដឹងថាតើមានរឿងរ៉ាវអ្វីខ្លះកើតឡើងលើជីវិតនិស្សិតមកពីខេត្តបន្ទាយមានជ័យ នេះទេ ប៉ុន្តែគេបានបន្សល់ទុកនៅចុតហ្មាយមួយច្បាប់សរសេរជាភាសាអង់គ្លេស ហាក់លាក់បង្កប់នូវភាពឈឺចាប់ម្យ៉ាង ដែលមិនអាចប្រាប់នរណាម្នាក់បាន ។
សំបុត្រនោះ គេបានបង្ហាញអារម្មណ៍តូចចិត្ត អន់ចិត្តចំពោះខ្លួនឯង ដោយគេបានរៀបរាប់ថា៖ «ខ្ញុំស្រឡាញ់ម៉ាក់ និងប៉ា ខ្ញុំមិនមែនជាកូនល្អរបស់ប៉ាម៉ាក់ទេ ខ្ញុំមិនចេះព្យាយាម, ខ្ញុំមិនអាចរស់នៅបានទេ ខ្ញុំជាមនុស្សគ្មានបានការដែលមិនអាចព្យាយាមធ្វើអ្វីឱ្យបានល្អនោះទេ» ។
តាមរយៈសារប៉ុន្មានឃ្លាខាងលើបង្ហាញថា គេកំពុងតែមានជំងឺបាក់ទឹកចិត្ត អស់ជំនឿចិត្តលើខ្លួនឯង ទើបមិនចង់មានជីវិតនៅលើផែនដីនេះទៀត ។ យ៉ាងណារឿងរ៉ាវនៅពីក្រោយនៃវិបត្តិផ្លូវចិត្តរបស់និស្សិតប្រុសខាងលើ មិនត្រូវបានលាតត្រដាងពីសំណាក់ក្រុមគ្រួសារនៅឡើយទេ ។
និស្សិតប្រុសវ័យ ២១ ឆ្នាំ បានសម្រេចធ្វើអត្តឃាតដោយចងក យកក្រមាភ្ជាប់ទៅនឹងប្រហោងឥដ្ឋខ្យល់បន្ទប់ទឹក ហើយបង្កឱ្យមានការភ្ញាក់ផ្អើលខណៈពេលដែលម្ដាយទូរស័ព្ទមិនចូលហើយបានទាក់ទងមកម្ចាស់ផ្ទះឱ្យមកមើល ទើបមានការផ្អើលឆោឡោតែម្ដង ៕