ភ្នំពេញ៖ ពុកម៉ែបងប្អូនខ្លះប្រហែលជាមិនទាន់ភ្លេចទេមើលទៅ នៅពត៌មានដ៏កក្រើកកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២០ ដោយនារីដ៏ស្រស់ស្អាតម្នាក់ត្រូវបានគូដណ្ដឹងរបស់នាងបា-ញ់បណ្ដាលអោយស្លា-ប់គួរអោយអាសូរស្ថិតនៅក្នុងផ្ទះល្វែងនៃបុរីរំចេកអូឌឹមតាមបណ្ដោយផ្លូវលំBT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ហេតុការណ៍ដែលយើងខ្ញុំបានរៀបរាប់ខាងលើនេះបានកើតឡើងកាលពីវេលាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ គិតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នេះ មានរយៈពេលមួយឆ្នាំហើយតែពន្លឺយុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់នា-រី-រ-ង-គ្រោះនៅមិនទាន់មានពន្លឺនៅឡើយទេ ខណៈដែលឃា-ត-ករមិនទាន់ត្រូវបានសមត្ថកិច្ចចាប់យកមកផ្ដ-ន្ទាទោ-សនៅឡើយទេ។
បើយើងក្រឡេកទៅមើលលើគណនីហ្វេបុករបស់សាច់ញាតិនា-រី-រ-ង-គ្រោះវិញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ គាត់បានបង្ហោះសារដ៏ក្រៀមក្រំប៉ុន្មានឃ្លាប៉ុណ្ណោះ ដោយរៀបរាប់ថា«១ឆ្នាំគត់16/012020/==>16/01/2021 ឯណាទៅយុត្តិធម៍» «ថ្ងៃនេះជាថ្ងៃខួប១ឆ្នាំដែលប្អូនស្រីខ្ញុំត្រូវបានឃា-ត-ករបា-ញ់សំលាប់ 16/01/2020==>16/01/2021 សូមអោយអ្នកដែលបានសាងទទួលយកកម្មពារឆាប់ៗ»។
សូមបញ្ជាក់ថា នា-រី-រ-ង-គ្រោះដែលបានស្លា-ប់បាត់បង់ជិវិតដោយសារតែត្រូវគូដណ្ដឹងបា-ញ់មានឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូនិងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ។ចំណែកឯគូដណ្ដឹងរបស់នាងដែលបា-ញ់ស-ម្លា-ប់នាងមានឈ្មោះយឺន វ៉ាន់ដេត ជាមន្ត្រីយោធាពាក់ស័ក្តិ៤៕