ទីបំផុត! ជាតិ សុច្ចកា សម្រេចចិត្តរៀបការ ក្រោយជាប់គាំងនៅអូស្ត្រាលី ជិតមួយឆ្នាំ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីថ្មីៗនេះ គេបានឃើញរូបភាពរៀបការរបស់តារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា ជាមួយបុរសរស់នៅប្រទេសអូស្រា្តលី ក្រោយពីនាងមានឱកាសបានចេញទៅសម្តែង នៅទីនោះជាលើកដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង ជាតិ សុច្ចកា គេសង្កេតឃើញថានៅក្នុងពិធីរបស់នាង មិនមានការរៀបចំធំដុំនោះទេ ហើយក៏មិនមានការតុបតែងខ្លួនជាកូនក្រមុំតាមបែបប្រពៃណីខ្មែរយើងឡើយ តែយ៉ាងណាគេសង្កេតឃើញនាងបានបង្ហាញទឹកមុខរីករាយ យ៉ាងកក់ក្ដៅនៅក្នុងថ្ងៃពិសេសនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះក៏មានការសរសើរថា ជាតិ សុច្ចកា និង ស្វាមី មើលទៅស័ក្តិសមគ្នាខ្លាំងណាស់ ហើយក៏មានការជូនពរឱ្យនាង ព្រមទាំងស្វាមីស្រឡាញ់គ្នាជារៀងរហូតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើតាមប្រភពអ្នកសិល្បៈដែលស្និទ្ធជាមួយ ជាតិ សុច្ចកា បានឱ្យដឹងថា ជាតិ សុច្ចកា នឹងបណ្តើរស្វាមីមករៀបការនៅស្រុកខ្មែរម្តងទៀតក្រោយជំងឺកូវីដ-១៩ ស្ងប់ស្ងាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ ចំពោះការរៀបការរបស់នាង ជាមួយបុរសរស់នៅអូស្ត្រាលីក៏ជាការបញ្ចប់ព័ត៌មានចចាមអារ៉ាមថា នាងរស់នៅទីនោះដោយខុសច្បាប់ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បើទោះជាតារាថ្មោងថ្មីក៏ពិតមែនតែ ជាតិ សុច្ចកា មានការឱកាសបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ជាលើកដំបូង ជាមួយតារាចម្រៀងសាច់ខ្ចី អេនឌី កាលពីអំឡុងខែកុម្ភៈឆ្នាំ ២០២០ រយៈពេលមួយខែ តែដោយសារចំពេលដែលកូវីដ-១៩ ផ្ទុះខ្លាំងទើប ជាតិ សុច្ចកា បន្តពន្យាពេលរស់នៅទីនោះ ខណៈមិត្តរួមដៃគូលោក អេនឌី បានត្រលប់មកស្រុកកំណើតវិញ តាំងពីខែកក្កដាមកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះអាចចាត់ទុកថា មិនមែនជាលើកទីមួយទេ ដែលកន្លងមកតារាមិនតិចទេបាន​ជួបគូស្នេហ៍ នៅពេលដែលពួកគបានចេញទៅសម្តែងនៅបរទេស៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment