សែនស្រណោះណាស់! ទិដ្ឋភាពរោងពិធីបុណ្យ កំពុងរង់ចាំសពលោកវេជ្ជបណ្ឌិត Jacobs ដឹកមកពីថៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោងពិធីបុណ្យកំពុងរង់ចាំសពលោកវេជ្ជបណ្ឌិត Bart Jacobs ​នៅគេហដ្ឋាននៃសព នៅភូមិកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដឹកត្រឡប់មកពីប្រទេសថៃវិញដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ឧ​ទ្ទិ​ស​កុសលដល់វិញ្ញាណក្ខន្ធសពបានទៅកាន់ឋានសុគិភព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុក Sam Oeun Sam ដែលជាមិត្តជំនិត របស់លោកវេជ្ជបណ្ឌិត បានបង្ហាញ ទិដ្ឋភាពជាច្រើនសន្លឹកនៅឯរោងពិធី ពិតជាស្រណោះស្រណោកបំផុត ដោយសាច់ញាតិ កំពុងរង់ចាំទទួលសពយ៉ាងក្ដុកក្ដួលក្រៃលែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មរណភាពរបស់លោកវេជ្ជបណ្ឌិត Bart Jacobs បានធ្វើឱ្យសាច់ញាតិ មិត្តរួមការងារ ជាពិសេសប្រជាជនកម្ពុជា ពិតជាមានក្ដីអាឡោះអាល័យ សោកស្ដាយ ចំពោះការលះបង់ដ៏ធំធេង ក្នុងវិស័យសុខាភិបាលនៅប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Bart Jacobs គឺជា វេជ្ជបណ្ឌិត និងជាអ្នកសម្របសម្រួលដ៏ល្អ នៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា បានទទួលមរណភាពហើយ កាលពីថ្ងៃទី ១៥ ខែមករា ២០២១ កន្លងទៅនេះនៅឯមន្ទីរពេទ្យប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត Bart Jacobs បានជួបឧបទ្ទវេហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរផ្ទះរបស់លោក ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ នៅរាជធានីភ្នំពេញ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបគ្រួសារបានបញ្ជូនទៅព្យាបាលនៅឯប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះសពលោកវេជ្ជបណ្ឌិត បានបញ្ជូនមកកាន់កម្ពុជាវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព នៅភូមិកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រាជធានីភ្នំពេញ ពីថ្ងៃទី១៧ ខែមករា នេះតទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត Bart Jacobs បានបំពេញតួនាទីជាអ្នកសម្របសម្រួលវិស័យសុខភាពសាធារណៈនៅកម្ពុជា តាំងពីឆ្នាំ ២០០០ មក ហើយបានកសាងស្នាដៃជាច្រើនរាប់មិនអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិតជាមនុស្សដ៏សកម្មក្នុងការងារ និងមានទឹកចិត្តល្អទៅកាន់ប្រជាជនកម្ពុជា រាប់តាំងពីកុមារ ដល់មនុស្សចាស់ ។ ដោយក្ដីស្រឡាញ់ចំពោះមាតុភូមិកម្ពុជា លោកវេជ្ជបណ្ឌិតក៏បានរៀបការកសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយភរិយាជាជនជាតិខ្មែរ នៅឯក្រុងតាខ្មៅ ៕

Related posts

Leave a Comment