ប្រិយមិត្តអ្នកលេងបណ្តាញសង្គម បើនិយាយដល់អ្នកស្រី ទ្រី ដាណា ប្រាកជាស្គាល់ជាក់ជាមិនខាត ជាពិសេសតាមរយៈទង្វើមនុស្សធម៏នាពេលបច្ចុប្បន្នតែងតែលេចមុខ
របស់អ្នកស្រី និងស្វាមីជារឿយៗ។ ជាក់ស្តែងនេះបើយោងតាមប្រភពព័ត៌មានបានអោយដឹងយ៉ាងដូច្នេះថា៖ ព្រះមហាក្សត្រ
ខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យប្រោសប្រទាន គ្រឿងឥស្សរិយយស ជា
តូបការចំនួន៤រូប , គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២២រូប, គ្រឿងឥស្សរិយយស
សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្នថ្នាក់ មហាសេរីវឌ្ឍន៍ ចំនួន៨រូប។ ក្នុងនោះផងដែរចំពោះ លោក
ឧកញ៉ា ហ៉ីង បញ្ញារិទ្ធ (ហ៊ា រិទ្ធ) និងលោកស្រី ទ្រី ដាណា ដែលបានព្រះមហាក្សត្រប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសថ្នាក់
ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកទាំងពីរ៕ ដើម្បីជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោមនេះ៖