កុំចេះតែហ៊ាន! តារាស្រី Instagram ល្បីល្បាញម្នាក់ ត្រូវបានបាត់បង់ជីវិតភ្លាមៗក្រោយវះកាត់ត្រគៀកអោយធំ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ ជាការពិតណាស់ដែលនាង Joselysn Cano ជា​អ្នក​ច្នៃ​ម៉ូដ តារា​ម៉ូដែល និង​តារា​លើ​បណ្ដាញ​សង្គម Instagram ដែល​ល្បី​ឈ្មោះ​ហៅ​ថា «Mexican Kim Kardashian» នោះ បាន​ទទួល​មរណភាព​ហើយ ក្រោយ​រូបនាង​ធ្វើ​ការ​វះកាត់​លើក​ត្រគាក​បន្ថែម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងដំណឹង​មរណភាព​របស់​នាង មិន​ទាន់​ត្រូវ​បាន​ខាង​ក្រុម​គ្រួសារ​ទម្លាយ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​គាំទ្រ​របស់​នាង បាន​អះអាង​ថា បាន​ឃើញ​ពិធី​បុណ្យ​សព​នាង​នៅ​លើ​បណ្ដាញ​សង្គម Youtube ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ពុធ ទី ១៦ ខែ​ធ្នូ ឆ្នាំ ២០២០ កន្លង​ទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹង​ដ៏​ក្រៀមក្រំ​នេះ ត្រូវ​បាន​បែក​ធ្លាយ​កាល​ពី​ថ្ងៃ​អង្គារ លើ​បណ្ដាញ​សង្គម Twitter របស់​មិត្ត​រួម​អាជីព​ជា​ម៉ូដែល​របស់​នាង​ម្នាក់​ឈ្មោះ Lira Mercer ដោយ​ក្នុង​សារ​នោះ​នាង​បាន​សរសេរ​ថា «អូ​ព្រះ​អើយ! Joselyn Cano បាន​ស្លាប់​ហើយ​នៅ Colombia ដោយ​ការ​វះកាត់​ត្រគាក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនាង​ស្រស់​ស្អាត​ស្រាប់​ទៅ​ហើយ ហេតុ​អី? ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នាង​ផង» ។Joselyn Cano កើត​នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ ១៩៩០ ។ ក្រោយ​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ មិត្ត​របស់​នាង រួម​ទាំង​អ្នក​គាំទ្រ​ជាច្រើន បាន​ចូលរួម​សម្ដែង​ការ​សោកស្ដាយ និង​ រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នាង ដែល​បាន​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ម្នាក់​នេះ ៕ប្រភព៖popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment