គ្រប់គ្នាស្មានមិនដល់ ក្រោយឃើញរូបភាពទាំងនេះរបស់យាយអឿន ក្មេងជាងវ័យដល់ទៅ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយថ្មីៗនេះក្រោយពីបានឃើញភាពប្រែប្រួលពីរូបសម្រស់ របស់តារាកំប្លែងជើងចាស់ យាយអឿន ដែលស្រស់ស្អាត ហើយថែមទាំងក្មេងប្លែកដូចមនុស្សពីរនាក់ផ្សេងគ្នាតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង សម្រាប់នៅក្នុងឆ្នាំនេះ តារាកំប្លែងជើងចាស់ យាយអឿន មានវ័យប្រមាណជា ៧០ ឆ្នាំទៅហើយ តែតាមរយៈរូបភាពដែលបង្ហោះដោយតារាសម្តែង ចន ច័ន្ទលក្ខិណា នៅក្នុងកម្មវិធីមង្គលការមួយជាមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យាយអឿន គេសង្កេតឃើញថាសម្រស់របស់តារាកំប្លែងវ័យជ្រេរូបនេះពិតជាស្អាត និងក្មេងខ្លាំងតែម្តង ពោលគឺមានផ្ទៃមុខតឹងណែន ទម្រង់មុខក៏មើលទៅក្មេងប្លែកខ្លាំងដូចមានវ័យទើបតែ ៥០ ឆ្នាំប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនមានការលើកឡើងស្ទើរគ្រប់គ្នាថា បើមិនប្រាប់ថាជាតារាកំប្លែងជើងចាស់ យាយអឿន ទេ មិនស្គាល់សោះតែម្តង ហើយខ្លះទៀតថាស្អាតមិនចាញ់ ចន ច័ន្ទលក្ខិណា ប៉ុន្មានឡើយ កប់សារីតែម្តង ម៉ែអឿន។យ៉ាងណាមិញ គេចាំបានថា ភាពស្រស់ស្អាតរបស់តារាកំប្លែង យាយអឿន មិនមែនបានមកដោយងាយៗឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីអំឡុង​ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ តារាកំប្លែងវ័យជ្រេរូបនេះ បានដឹកដៃ យាយយ៉យជាមិត្តរួមអាជីពទៅកែសម្ជស្សនៅហាងល្បីមួយនៅក្នុងស្រុក ដោយពួកគាត់ទាំងពីរបានកាត់ត្របកភ្នែកយារធ្លាក់ អ៊ុតទាញបណ្តឹងស្បែកមុខ និង ធ្វើច្រមុះជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតមកដល់ពេលនេះ គិតចាប់តាំងពីថ្ងៃកែសម្ឋស្ស មកទល់ពេលនេះ ឃើញថាមានរយៈពេលប្រមាណ ជា ៥ ខែហើយ តែលទ្ធផលល្អគាប់ចិត្តណាស់។ យ៉ាងណាមិញ បើទោះមានវ័យច្រើនទៅហើយក្តីតែ យាយ អឿន នៅតែបន្តអាជីពសិល្បៈ ដែលមានទាំងការច្រៀងអាយ៉ៃ និងកំប្លែង ជាដើម៕ប្រភព៖ pop

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment