ភ្នំពេញ៖ ប្រិយមិត្តខ្លះប្រហែលជាជ្រាបហើយ ក្រោយខាងផលិតកម្មបានធ្វើការអញ្ជើញ កញ្ញា សេង រដ្ឋា ដែលជាកញ្ញាឯកឆ្នាំ២០២០ មកក្រុមហ៊ុនដើម្បីដោះស្រាយ ដោយ
យោងតាមផេកផ្លូវការណ៍របស់ Miss Grand Cambodia បានបង្ហោះយ៉ាងច្បាស់ថា ក្រុមហ៊ុននឹងធ្វើការអញ្ចើញកញ្ញា
សេង រដ្ឋា មកនៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលនេះ ដើម្បី
សម្របសម្រួលភាគីទាំងពីរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថាករណីប្រសិនបើ
កញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហ៊ានទីពីរមេធាវីខាងក្រុមហ៊ុននឹងចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូនមកដោះស្រាយជាលើកទីពីរ ប៉ុន្តែបើកញ្ញា នៅតែ
មិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុននិងធ្វើការតាមផ្លូវច្បាប់ សម្រេចដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិ ខាងក្រុមហ៊ុននិងធ្វើសន្និសិទ្ធសារព័ត៌មានតាមក្រោយប្រសិនបើមានការប្រែប្រួលអ្វីមួយបានកើតឡើង រវាងភាគីទាំងពីរតែម្តង។ក្នុងនោះផងដែរបើយោងតាមកញ្ញាបានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងបែបនេះថា៖«សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននៅអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយពត័មានជាសាធារៈបែបនេះ
ខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារៈកន្លងមក (ដក តំណែង)ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក❤️ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan I like simple life 🙏🏻🙏🏻»៕