បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូស្តែង ពីស្ដេចពស់វែករនាម ឬខ្លះហៅទ្រង់រនាមពណ៌ខ្មៅរលោងស្រិលមួយក្បាល កំពុងប្រយុទ្ធស៊ីសាច់ហុតឈាមជាមួយពស់
ថ្លាន់តូចជាងខ្លួនរយៈពេលប្រមាណជាង ៣ម៉ោង ត្រូវបានអ្នកភូមិដើរប្រទះឃើញនៅក្បែរដូងប្រេងក្នុងចម្ការមួយកន្លែងនៃ
ខេត្តក្រាប៊ី ប្រទេសថៃ ។ ដោយឡែកក្រោយពីឃើញបែបនេះពួកគាត់ក៏បានទូរសព្ទហៅក្រុមសង្គ្រោះជំនាញចាប់ពស់ឲ្យមក
មើលទាំងតក់ក្រហល់ ដើម្បីយកចេញពីបរិវេណខាងលើ។ អ្នកជំនាញបានទៅដល់កន្លែងកើតហេតុ ហើយក៏មិនទាន់មានវិធាន
ការអ្វីភ្លាមៗដែរ បានត្រឹមឈរមើលពស់ថ្លាន់ប្រវែងជាង ១,៥ម៉ែត្រ កំពុងប្រើខ្លួនរឹតក្បាល ស្ដេចពស់វែករនាមប្រវែងជាង ៥ម៉ែត្រ។
ពស់ថ្លាន់បានព្យាយាមរកវិធីគេចចេញពីចង្កូមពិសពស់វែក ប៉ុន្តែហាក់មិនមានផ្លូវ ដោយសារតែពស់វែកបានខាំជាប់។មួយសន្ទុះ
សូមទស្សនារូបភាពខាងក្រោម