អុញនោះ! ស្ងាត់ៗស្រាប់តែស្រីស្អាត អ៊ីង អ៊ីង ត្រូវគេចោ ទថាយកប្តីគេ រហូតដល់នាងចេញមកឆ្លើយតបវិញថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្តែងរូបស្រស់សាច់សខ្ចី អ៊ីង អ៊ីង បានបង្ហាញអារម្មណ៍ច្រឡោតខឹង ដែលសុខៗត្រូវបាននារីម្នាក់ចោទថាយកប្តីគេ ដោយក្នុងនោះ នាងបានបង្ហោះសារវែងអន្លាយព្រមទាំងអះអាងថា នាងសុំមិននិយាយអ្វីឡើយ ដោយទុកឱ្យផ្លូវច្បាប់ជាអ្នកដោះស្រាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាលើកដំបូងដែលតារាស្រីរូបរាងស្រឡូនស្អាតម្នាក់នេះបានពើបប្រទះនូវរឿងអាសូ្រវបែបនេះដោយក្នុងនោះ អ៊ីង អ៊ីង បានបង្ហោះសារជាចំហយ៉ាងវែងដែលបញ្ជាក់ថា នាងមិនបានពាក់ព័ន្ធជាមួយប្តីអ្នកណាឡើយ ហើយបើមែននាងចង់ឱ្យប្តីឬប្រពន្ធនោះចេញមុខមកដោយស្រាយជាមួយនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសម្រាប់នាងពេលនេះ សុំមិននិយាយអ្វីទាំងអស់ ដោយទុកឱ្យច្បាប់ដោះស្រាយមានរឿងអ្វីនិយាយជាមួយមេធាវី នាងបាន។ ការលើកឡើងច្បាស់ ៗរបស់តារាស្រីរូបស្អាតម្នាក់នេះ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានចូលរួម លើកទឹកចិត្តរូបនាង និងអះអាងថាមាសសុទ្ធមិនខ្លាចភ្លើងទេ ហើយក៏មិនជឿថា Idol ធ្វើរឿងបែបនេះ ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា អ៊ីង អ៊ីង ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានសម្រស់ស្អាត និងទាក់ទាញ ជាពិសេសរូបរាងតូចស្រឡូន និងស្បែកសខ្ចីតែម្តង។ បច្ចុប្បន្ន នាងហាក់មិនសូវលេចមុខនៅក្នុងអាជីពសិល្បៈប៉ុន្មានឡើយ ក្រោយពីចែកផ្លូវជាមួយតារាចម្រៀង ម៉ា ច័ន្ទបញ្ញា ប៉ុន្តែកន្លងមកនាងធ្លាប់ប្រាប់ថា រយាលការងារសិល្បៈ ដោយសារជាប់រវល់មើលការខុសត្រូវនៅក្នុង​ហាងកែសម្ជស្សមួយកន្លែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកត់សម្គាល់ ចាប់តាំងពីចែកផ្លូវជាមួយគូស្នេហ៍ អ៊ីង អ៊ីង កាន់តែស្អាតជាងមុន ដែលជារឿយៗ នាងតែងបង្អួតភាពសិចស៊ី ធ្វើឱ្យបុរសមិនតិចទេធ្លាក់ក្នុងអន្លង់ស្នេហ៍រូបនាង៕

Related posts

Leave a Comment