ទើប ១ ខែកន្លះសោះ កូនប្រុស សុវណ្ណ រ៉ាផា មុខឡើងកំប្លង់ៗ គួរឱ្យក្នាញ់ណាស់!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយភ្ជាប់ពាក្យជិតពីរឆ្នាំ ពេលនេះតារាសម្តែងរូបស្រស់ សុវណ្ណ រ៉ាផា បានក្លាយជាម្តាយរបស់គេ ដោយនាងទើបសម្រាលបានកូនប្រុសមួយកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈអបអរសាទរគ្រប់គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាបានត្រឹមតែភ្ជាប់ពាក្យ ប៉ុន្តែតារាសម្តែងស្រី សុវណ្ណ រ៉ាផា និង គូដណ្តឹងគឺលោក ឈុន សុវណ្ណភក្ដី ដែលជាម្ចាស់ផលិតកម្មមួយ បានរួមរស់ជាមួយគ្នា និង សាងគ្រួសារមានសុមង្គលយ៉ាងខ្លាំង ។ លើសពីនោះអ្នកទាំងពីរក៏បានបើកមុខរបររកស៊ីជាច្រើនយ៉ាង និង ជោគជ័យទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើគិតមកដល់ពេលនេះ កូនប្រុសតារាសម្តែង សុវណ្ណ រ៉ាផា និង គូដណ្តឹង ដែលមានឈ្មោះ ឈុន សុវណ្ណរិទ្ធីស័ក្ដិ នោះ មានអាយុបានប្រមាណ ១ ខែកន្លះហើយ រីឯមុខមាត់វិញកាត់រកឪពុក និង ឡើងកំប្លង់ៗគួរឱ្យស្រឡាញ់ណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែង សុវណ្ណ រ៉ាផា និង គូដណ្តឹង បានរៀបចំពិធីបង្កក់កូនគម្រប់ ១ ខែដែរ ជាលក្ខណៈសាមញ្ញធម្មតា មើលទៅពិតជាមានក្តីសុខណាស់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment