សម្ដេច ហ៊ុន សែន បញ្ជាឱ្យស្រង់ឈ្មោះអ្នកចង់ចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន មកដល់ខែក្រោយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងនៅព្រឹកថ្ងៃទី ២២ មករា ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើជំរឿនប្រជាពលរដ្ឋ ដែលចង់ចាក់វ៉ាក់សាំងកូវីដ ១៩ របស់ប្រទេសចិនដែលនឹងមកដល់កម្ពុជានៅខែកុម្ភៈ ខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាក់ថា អ្នកដែលចង់ចាក់ អាចចាក់បាន ចំណែកអ្នកមិនចង់ចាក់ក៏មិនចាក់ទៅ ។ ដោយនៅក្នុងនោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវស្រង់ចំនួនប្រជាជន ដែលស្ម័គ្រចិត្តចាក់វ៉ាកសាំង របស់ប្រទេសចិន ដែលនឹងមកដល់ដំណាក់កាលដំបូងនេះ ចំនួន ៣០ ម៉ឺនដូស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងនៅក្នុងពិធីសម្ពោធអគារថ្មីនៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្ដេច ហ៊ុន សែន ថាសម្ដេច នឹងទៅទទួលវ៉ាក់សាំងនេះដោយផ្ទាល់តែម្ដង ហើយនៅក្នុងនោះដែរសម្ដេចនឹងចាក់មុនគេបង្អស់ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment