ក្ដៅចិត្តឆេវ! ជិះកាត់ស្ទឹងមានជ័យឡើងសឹកផ្លូវ មិនដឹងលោកតាលក់លតឆាឆ្ងាញ់ហើយធូរថ្លៃទៀត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាប់តែស្កាត់ទៅញ៉ាំអាហារឆ្ងាយៗ បែរជាភ្លេចចាប់អារម្មណ៍កន្លែងដែលធ្លាប់ជិះកាត់រាល់ថ្ងៃ ។​ ដូច្នេះហើយ ថ្ងៃនេះ យើងខ្ញុំនឹងដឹកដៃប្រិយមិត្តទៅស្គាល់ កន្លែងលក់លតឆាមួយកន្លែង ដែលមហាជនកំពុងផ្ទុះការចាប់អារម្មណ៍នៅក្នុងបណ្ដាញសង្គម នោះគឺលតឆាលោកតាវ័យចំណាស់ម្នាក់ ដែលឈរជើងលក់នៅតំបន់ស្ទឹងមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបង្ហោះពីម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Sing ផ្លែឈើធម្មជាតិ ធ្វើអោយលោកតាទទួលបានការចាប់អារម្មណ៍បន្ថែម និងទទួលបានការពេញនិយមចូលចិត្ត និង ចែករំលែកតៗគ្នាជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយទៅ អ្នកដែលធ្លាប់បានទៅប្រាកដជាបានដឹងហើយ ថាកន្លែងរបស់លោកតា លក់ដាច់ជាហូរហែរ ដោយសារឱជារសឈ្ងុយឆ្ងាញ់នៃសាច់លតបូកផ្សំជាមួយថ្វីដៃរបស់គាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លក្ខណៈពិសេសនោះគឺថា លតឆាត្រូវបានគាត់ចម្អិនដោយ ចង្រ្កានអុសធម្មតាដែលធ្វើឱ្យសាច់លតមានលក្ខណៈឆ្អិនល្អ​ ក្ដៅហុយៗគួរឱ្យចង់ដាក់ចូលមាត់តែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះបើនិយាយពីតម្លៃវិញគឺថា ធូរថ្លៃអស់ស្ទះ ព្រោះប្រិយមិត្តចំណាយតែ ៤០០០ រៀល​ ឬ ៥០០០រៀលតែប៉ុណ្ណោះ គឺថាញ៉ាំគ្នា ២ នាក់អីមិនចង់អស់ផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ សម្រាប់ប្រិយមិត្តដែលពុំធ្លាប់បានដឹង ហើយមានចំណាប់អារម្មណ៍ អាចទៅសាករសជាតិលតឆារបស់គាត់បាន ដែលមានទីតាំងនៅម្ដុំផ្សារស្ទឹងមានជ័យថ្មី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment