នៅចាំពួកគាត់ទេ? យុវជន ១ក្រុម បើកឡានតាំងពីអាល្លឺម៉ង់ មកកម្ពុជា ដើម្បីរៃថវិកាជួយកុមារអនាថា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើបងប្អូនប្រជាពលរដ្ឋនៅចាំទេ? យុវជនមួយក្រុមមានគ្នាបួននាក់ បានបើករថយន្ត ២ គ្រឿងតាំងពីប្រទេសអាល្លឺម៉ង់ រហូតមកដល់ប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាជួយដល់កុមារតាមចិញ្ចឹមផ្លូវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគណនីហ្វេសប៊ុក TANG Chhin Sothy បានឱ្យដឹងថា យុវជនទាំង ៤ រូបនោះមានដូចជា៖ លោក John Drury ជនជាតិអាមេរិកាំង លោក John Lovejoy ជនជាតិអាមេរិកាំង លោក Dan Murdoch ជនជាតិអង់គ្លេស លោក Tony Peres ជនជាតិអាមេរិកាំងជាមេកានិចរថយន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពខាងលើបានឱ្យដឹងថា ពួកគេបានចាប់ផ្ដើមចេញដំណើរពីប្រទេសអាល្លឺម៉ង់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៧ ដោយឆ្លងកាត់ចំនួន២១ ប្រទេស តាមរយៈរថយន្ត Trabant បុរាណ ពីរគ្រឿង ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាដល់កុមារតាមចិញ្ចើមផ្លូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេចំណាយពេលជិត ៧ ខែទើបមកដល់ទីក្រុងភ្នំពេញ ថ្ងៃទី ៩ មករា ឆ្នាំ ២០០៨ ជាមួយនឹងថវិកា 300,000 ដុល្លារ សម្រាប់អង្គការម្លប់តាប៉ាង និងអង្គការមិត្តសម្លាញ់ ៕ សារអំពីព្រឹត្តិការណ៍នេះ : ពួកយើងជិះរថយន្តចាស់បុរាណមែនតែយើងមានចិត្ត និង បេះដូងយើងសប្បុរស

Related posts

Leave a Comment