ភ្នំពេញ៖ តារាចម្រៀងជើងចាស់ លោក សាន ផានិត ដែលមានឈ្មោះបោះសំលេង តាមយេៈបទចម្រៀង «ជាប់រវល់» បានបញ្ចេញ
អស់រយៈពេលជិត២០ឆ្នាំមកហើយ ពោលតាំងពីអំឡុងឆ្នាំ២០០៣
មកម្ល៉េះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីសម័យនោះ។
យ៉ាងណាមិញ ហូតមកទល់នឹងបច្ចុប្បន្ន គេសង្កេតឃើញថានៅតែមានទស្សនិកជននិយមស្តាប់បទនេះច្រើនដដែល
រហូតល្បីក្នុងបណ្តាញសង្គម Tik Tok ផងដែរ។
ដោយមូលហេតុនេះ ដើម្បីឲ្យទស្សនិកជនប្លែកអារម្មណ៍ ពេលនេះលោក សាន ផានិត បានបញ្ចេញបទនេះជាថ្មី ក្នុង Version
ជាភាសាអង់គ្លេស ក្រោមចំណងជើងថា «Busy»។
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់លោក សាន ផានិត ផ្ទាល់នៅមុននេះបន្តិច បានបង្ហោះដ៏គួរឲ្យស្តោកស្តាយខ្លាំងណាស់ ដោយមិនបានប្រយ័ត្នដែលធ្វើឲ្យក្រពប់ខ្ទះខ្លាញ់ស្រោចលើជើង ហើយហើមជាដំបៅតែម្តង នេះជាការរៀបរាប់របស់លោក
សាន ផានិត “ហុី ! ខ្ញុំហើយខ្ញុំ កាងារទើបនិងចាប់ផ្តើមមាន និងShowនៅខាងមុខខ្លះផង សែដណាស់ ក្រពប់ខ្ទះខ្លាញ់ស្រោចលើជើងចូល៣ថ្ងៃហើយ ”៕ប្រភព khmer news
សូមទស្សនារូបភាពខាងក្រោម