កាលពីម្សិលមិញនេះ វេលាម៉ោង ៨៖៤៥នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានហេតុ កា រណ៍ គ្រោះ ថ្នាក់ ចរា ចរណ៍ មួយបានកើតឡើង ដោយរថយន្ដមួយគ្រឿងម៉ាក Toyota Alphard ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-2004 បើកបរដោយបុរសម្នាក់មានឈ្មោះ គួង សុីថន អាយុ៤១ឆ្នាំ មុខរបរជាអ្នក រត់តាក់សុី បានបើកបររថយន្ដ ក្នុងស្ថានភាព ស្រ វឹ ង រួចក៏ទៅប៉ះនឹងរថយន្ដមួយគ្រឿងម៉ាក Mazda មិនស្គាល់ស្លាកលេខ ហើយមិនឈប់ទេ ដោយបានបើក រត់ គេ ច រួចក៏ទៅបុករថយន្ដមួយគ្រឿងទៀត ម៉ាក Camry ឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2S-6510
រងការខូចខាតបន្ដិចបន្ដួច តែមិនព្រមឈប់ដោះស្រាយទៀត ក៏នៅតែបន្ដបើករត់ គេ ច ក៏ជ្រុលទៅ បុ ក រះ ម៉ូតូ២គ្រឿងផ្សេងទៀត ម៉ាក Honda Dream ពាក់ស្លាកលេខ តាកែវ 1N-8939 និងម៉ូតូមួយគ្រឿងទៀត ម៉ាក Scoopy ពណ៌ ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1II-9166 បណ្ដោលឲ្យនារីម្នាក់ ជាម្ចាស់ម៉ូតូ Scoopy ស្លា ប់ បាត់ បង់ ជីវិត យ៉ាង រ ន្ធ ត់ ជាទីបំផុត ចំណែកឯមនុស្ស ៣នាក់ ផ្សេងទៀត ទទួល រង រ បួស ស្រាល។ ហេតុ ការណ៍ មួយនេះ បានកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារី រង គ្រោះ ដែលបាន ស្លា ប់ បាត់ បង់ ជីវិត ក្នុង ហេតុ ការ ណ៍ ខាងលើនេះ មានឈ្មោះ លឹម ស្រីហេង អាយុ២៨ឆ្នាំ មុខរបរជាអ្នកលក់ដូរ មានទីលំនៅផ្ទះលេខ ២៤ ក្នុងបុរីពិភពថ្មី ចំការដូង ស្ថិតក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្វីដែលកាន់តែ អាណិតអាសូរជាពន់ពេក ចំពោះ ស ព គឺនារី រ ង គ្រោះ គាត់មានគូដណ្ដឹង និងជិតដល់ថ្ងៃរៀបការទៅហើយ ប៉ុន្ដែមិនគួរណាជួបរឿង អ កុ សល បែបនេះសោះឡើយ។
យ៉ាងណាមិញ ក្រោយពីមានហេតុ ការ ណ៍ ដ៏ រន្ធ ត់ ខាងលើបានកើតឡើងរួចមក ក៏មានបងប្រុសម្នាក់ ដែលគាត់ មានគណនី ហ្វេសប៊ុកឈ្មោះ Chyly Tear បានទម្លាយវីដេអូមួយឲ្យដឹងថា រថយន្ដ ជន បង្ក ខាងលើ ក៏ធ្លាប់បានធ្វើឲ្យគាត់ភ័ យ ប្រហោង ពោះ ម្ដងរួចមកហើយ ព្រោះតែរថយន្ដនេះ បានរកបើកវ៉ា លើផ្លូវកោង ប៊ះនឹងបុ ក រថយន្ដរបស់គាត់ទៅហើយ។
ម្ចាស់គណនី រូបនេះ បានលើកឡើងថា៖”កំពុងស្ដាប់ចម្រៀងសុីអារម្មណ៍ផង វាមកលេងឯងស្រស់ៗចឹងម៉ង Tx PP 2BJ-2004 កុំយកជីវិត ភ្ញៀវមកលេងសើចអី អត់សប្បាយទេ”។ សូមជម្រាបផងដែរថា បើយោងតាមរយៈគណនី ហ្វេសប៊ុកមួយមានឈ្មោះ Mak Mak Vyranuth ដែលត្រូវជាភរិយា នៃ ជន បង្ក បានបង្ហោះទិដ្ឋភាពរថយន្ដ គឺទើបតែទិញនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះទេ ពោលរថយន្ដនេះ ទើបតែទិញបានជិត ២ខែប៉ុណ្ណោះ។
សូមទស្សនាវីដេអូខាងក្រោម