សូម​ចូល​រួម​រំលែក​ទុក្ខផង​ តារាចម្រៀង​​ ឆ័យលី​ ដាឡែន​​ កំពុង​ជួប​ទុក្ខ​ធំ​ ខណៈទេីបបាត់បង់ឪពុក​ ពេលនេះ​​បងស្រី​បង្កេីតបាន​ទទួល​មរណភាព​ម្នាក់ទៀត​ ដោយ​សារ​តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិត​មនុស្ស​គ្រប់រូប​ដែលកេីតមកនេះ​ មានវាសនាខុសៗគ្នា​ និងមាន​ជីវិត​រស់នៅ​មិនដូចគ្នានោះទេ​ សូម្បី​អាយុកាល​របស់​មនុស្ស​ម្នាក់ៗ​ ក៏មិនដូចគ្នានោះដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ កាលពីថ្ងៃ​ទី២៣​ ខែ​មករា​ ឆ្នាំ​២០២០១​ នេះ​ អ្នក​នាង​ ឆ័យលី​ ដាឡែន​ តារា​ចម្រៀង​ក្រមិចក្រមើម​​ បានមាន​ទុក្ខ​ជាទំងន់​ ខណៈ​ដែលបងស្រី​បង្កេីតជាទី​ស្រលាញ់​បាន​ទទួល​មរណភាព​​ធ្វើ​ឲ្យ​តារា​ចម្រៀង​រូប​នេះ​ រួមទាំង​ក្រុម​គ្រួសារ​ មានក្តីក្រៀមក្រំនិង​រន្ធត់​ចិត្ត​ជាខ្លាំង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា​ បងស្រី​បង្កេីតរបស់​អ្នក​នាង​ ឆ័យលី​ ដាឡែន​ បាន​គាំងបេះដូង​ស្លា​ ប់នៅតាម​ផ្លូវ​ បន្ទាប់​ពីត្រលប់មកពីលេងភ្លេងខ្មែរនៅឯខេត្ត​បាត់​ដំបង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នានេះ​ អ្នក​នាង​ ឆ័យលី​ ដាឡែន​ ក៏បាន​បង្ហោះសារបង្ហាញពី​អារម្មណ៍​សោក​សៅ​ដោយមាន​ខ្លឹមសារ​ថា៖«បងក្រោកមកវិញមក​ គ្រួសារយេីងទេីបតែបាត់បង់ប៉ាមួយទេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងកុំទៅមួយទៀតអី​ គ្រួសារយេីងទេីបដេីរជុំគ្នាថ្ងៃមុនទេ​ ពួកយេីងទេីបបានសប្បាយទេ​ បងឮខ្ញុំហៅអត់? តេីបានអ្នកណាពិភាក្សាជាមួយខ្ញុំទៀតពេលខ្ញុំមិនសប្បាយចិត្ត ខ្ញុំទទួលយកមិនបានទេ​ ខ្ញុំគេងមិនលក់ទេ​ បិតភ្នែកឃេីញតែបងស្រី​ បងមកវិញមក​ ទេវតាអេីយអោយបងស្រីខ្ញុំវិញមក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ដំណឹង​ដ៏​សោក​សៅ​បំផុត​នេះ​ មាន​ប្រិយមិត្ត​ និង​មហាជន​​ រួម​ទាំង​តារា​ក្នុង​វិថី​សិល្បៈ​ជាច្រើន​រូប​ បានសម្តែងនូវ​អារម្មណ៍​សោកស្ដាយ​ ព្រមទាំង​ផ្ញើរ​សារ​​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ដល់​គ្រួសារ​នៃ​ ស​ ព​ ផងដែរ​។ សូមលើកដៃប្រណំបួងសួងជូន​ វិញ្ញាណក្ខន្ធរបស់​បងស្រី​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment