បើគិតចាប់តាំងពីការចូលប្រឡូកសិល្បៈអស់រយៈពេលជាជិត ២០ ឆ្នាំមកនេះ តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ត្រូវបានសិល្បករសិល្បការិនីជំនាន់
ក្រោយ ចាត់ទុកថាជារៀមច្បងមួយរូប ដែលពោរពេញទៅដោយទេពកោសល្យក្នុងវិស័យសិល្បៈ ដែលអាចក្តោបប្រជាប្រិយភាពដូចដើម ។
លើសពីនោះ គិតត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ នេះ លី អ៊ីវ៉ាធីណា មានអាយុ ៣៦ ឆ្នាំហើយ ប៉ុន្តែតារាស្រីរាងតូចល្អិត សាច់សខ្ចីរូបនេះនៅតែអាច
រក្សាសម្រស់របស់ខ្លួនឱ្យនៅតែស្រស់ស្អាត សាច់ចាំ និងក្មេងជាងវ័យទៀតផង ។
ទន្ទឹមនឹងគ្នានោះមកដល់វ័យជិត ៤០ ឆ្នាំ នេះ ម្ចាស់បទ «ស្តាយមិនបានឆ្លើយពាក្យថាស្នេហ៍» រូបនេះ ហាក់មិនទាន់មានតម្រួយរៀបការនៅឡើយ ស្រប
ពេលដែលមិត្តភក្តិសិល្បការិនីស្រករខ្លួន ដែលមានដូចជា អ្នកនាង ជិន សេរីយ៉ា អ្នកនាង សុគន្ធ នីសា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង យក់ ឋិតរដ្ឋា បានរៀបការ និង មានកូនរៀងៗខ្លួនហើយនោះ ។នាងមូលហេតុម្យ៉ាងគត់ ដែលធ្វើឲ្យនាងមិនគិត និង មិនទាន់សម្រេចចិត្តមានស្នេហាជ្រើសរើសយកបុរសណាម្នាក់ជាគូចាប់ដៃគ្នាចូលរោងជ័យនោះទេមកទល់ពេលនេះ នាងកំពុងតែយកពេលវេលា និង បេះដូងរបស់ខ្លួនវីវក់នឹងរបររកស៊ីមុខជំនួញជាច្រើននៅក្នុងដៃម្យ៉ាងគត់ ពោលគឺរឿងស្នេហាទុកមួយឡែកសិនហើយក្នុងនោះដែរ ទោះជាមិនទាន់បញ្ជាក់ថា តើពេលណាសម្រេចចិត្តដកឃ្លាពីរបររកស៊ីក៏ពិតមែន ប៉ុន្តែកញ្ញា លី អ៊ីវ៉ាធីណា បច្ចុប្បន្ននាងកំពុងរីករាយយ៉ាងខ្លាំងក្នុងការបង្កើនមុខជំនួញជាច្រើន ដោយពេលកន្លងទៅ នាង បានបើកអារហាដ្ឋានមួយរួចមកហើយ ដោយមានឈ្មោះថា លិធីង ឌឹមសាំហុងកុង ស៊ុបមីលានផ្សិត ។ បន្ទាប់មក កញ្ញា លី អ៊ីវ៉ាធីណា ក៏បានបង្កើតមុខជំនួញតាមអ៊នឡាយតាមរយៈការលក់ដូរផលិតផលថែរក្សាសម្រស់ ។ បន្ថែមពីនោះ នៅដើមឆ្នាំ ២០២១ កញ្ញា លី អ៊ីវ៉ាធីណា បានបន្ថែមការនាំចូលផលិតផលថែសម្រស់ផ្តាច់មុខពីទីក្រុងសៀងហៃ ប្រទេសចិន និង បើកនៅហាងថែរក្សាសម្រស់ទៀតផង ៕
សូមទស្សនារូបភាពខាងក្រោម