លើសពីអាណិត ! ស្ទើរទប់ទឹកភ្នែកមិនជាប់ ក្រោយឮ កូនប្រុស និងកូនស្រីពៅ ឧកញ៉ា ឌួង ឆាយ និយាយពាក្យបែបនេះ ថា… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្រកាសដំណឹងមួយ នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បានសរសេរ បែបនេះ ថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ គេឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូមួយពីកូនស្រីពៅរបស់ខ្លួន ចេះនិយាយតិចៗថា “ប៉ាៗ” ឃើញបែបនេះ ឧកញ៉ា ឌួង ឆាយ បានប្រាប់ថា “កូនស្រីពៅកែវភ្នែករបស់ប៉ា ហៅរកប៉ានឹកប៉ាណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ក្រោយមកបន្តិច ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះវីដេអូមួយទៀត ពីកូនប្រុសទី២ម្តង ហើយពោលពាក្យដ៏គួរឲ្យរំជួលចិត្ត ថា “ពុកសុំទោសណាកូនប្រុសមាស ឪពុក ពុកបានព្យាយាមអស់ពីលទ្ធភាព និងសមត្ថភាព របស់ពុកហើយណា។ ពុកសន្យានឹងខិតខំប្រឹងប្រែង ធ្វើអោយបានល្អជាទីបំផុត ដើម្បីកូនៗណា ចាប់ពីពេលនេះ។សូមអរគុណណាពូមីងបងប្អូនទាំងអស់គ្នា ចំពោះការបាររម្ភ ស្រលាញ់ រាប់អានណា អ្វីៗដែលនៅសល់ ទុកអោយព្រហ្មលិខិត ព្រេងវាសនា និស្ស័យ និងពេលវេលាជាអ្នកកំណត់ទៅចុះណាបាទ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលវីដេអូទំាងពីរនេះចប់ភ្លាម អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មិនអាចទប់អារម្មណ៍ជាប់ឡើយ ហើយអ្នកខ្លះរំជួលចិត្តឡើងស្រក់ទឹកភ្នែកទៀតក៏មាន ព្រមទាំង និយាយថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលឃើញក្មួយតូចដ៏ស្រស់ស្អាតយ៉ាងនេះ ហើយគាត់ទើបតែនឹងចេះនិយាយ ចេះហៅ ប៉ាៗ មើលគួរអោយស្រលាញ់ ហើយអាណិតគាត់ណាស់, សម្លេងមួយនេះ ធ្វើអោយឪពុកម្ដាយឮហើយ នឹកកូនដល់ថ្នាក់ហូរទឹកភ្នែក ខ្ញុំធ្លាប់ឆ្លងកាត់ហើយ, អារម្មណ៍មួយនេះ ខ្ញុំយល់ខ្លាំងណាស់, ឆាប់ត្រូវគ្នាវិញទៅបង អាណិតកូនៗណាស់ ណាបងប្រុស បងស្រី, ពាក្យថាម៉ាក់មកផ្ទះមក​ ស្ដាប់ហើយ គឺស្រក់ទឹកភ្នែក, អាណិតក្មួយណាស់ ចេះឆ្លាត គួរអោយស្រលាញ់។ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញក្តីអាណិតខ្លោចចិត្ត ពេលឃើញ កូនទំាងពីររបស់ ឧកញ៉ា ឌួង ឆាយ និយាយពាក្យដ៏រំជួលចិត្តបែបនេះចេញមក ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment