ពាក្យថាមិត្តភាពពិតជាមានន័យណាស់សម្រាប់មនុស្សគ្រប់រូប ដូចនេះប្រសិនបើអ្នករកឃើញមិត្តភាពពិតហើយគួរណាស់ចេះថែរក្សាឱ្យបានយូរអង្វែង សូមកុំឱ្យមិត្តភាពនោះបែកបាក់ឱ្យសោះ ។
យ៉ាងណាមិញ ងាកមកមើលតារាសម្ដែងស្រីរូបស្រស់ បេនី យ៉ាំង វិញ ថ្មីៗនេះនាងទើបតែបានបង្ហោះរូបប៉ុន្មានសន្លឹក ដែលថតប្រកៀកជាមួយនឹងមិត្តសម្លាញ់របស់នាង ប្រៀបដូចបងប្អូនបង្កើតអ៊ីចឹង ។
ទន្ទឹមនឹងនោះ នាងក៏បានសរសេរសារភ្ជាប់មកជាមួយដ៏មានន័យផងដែរ ដោយនាងបានរៀបរាប់ថា «ពីតូចដល់ធំការរាប់អានក្តីស្រឡាញ់មិនដែលប្រួលប្រែ ទោះពេលនេះខ្ញុំមានជីវភាពល្អជាងពួកម៉ាកខ្ញុំយ៉ាងណា ក៏ខ្ញុំជាមួយពួកគាត់គឺនៅតែជាមិត្តសម្លាញ់ មាន ឬ ក្រយើងនៅតែជាមិត្តល្អ ១៣ ឆ្នាំ» ។
តាមរយៈខ្លឹមសារនេះ នាងបានបង្ហាញថា មិត្តភាពមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏មិត្តភក្តិមិនត្រូវបោះបង់គ្នាឡើយ ។ ដោយឡែកដូចពេលនេះថ្វីដ្បិតតែ បេនី យ៉ាំង មានជីវភាពប្រសើរជាងពួកម៉ាកក៏ពិតមែន
តែទំហំនៃក្ដីស្រឡាញ់ រាប់អានរបស់នាងចំពោះមិត្តភក្តិ មិនប្រួលប្រែឡើយ ។ បន្ទាប់ពីរូបភាពដែលនាងបានផុសចូលទៅលើបណ្ដាលសង្គមរួចមក គេកត់សម្គាល់ឃើញថាមានមហាជនជាច្រើនដែលពេញចិត្ត និង គាំទ្រយ៉ាងខ្លាំងនូវអ្វីដែលតារាសម្ដែងរូបនេះបានលើកឡើង ៕
សូមទស្សនារូបភាពខាងក្រោម