ក្ដៅៗ! ទីបំផុត សេង រដ្ឋា យល់ព្រមចូលចរចានៅរសៀលនេះ តែប្រគល់សិទ្ធិជូនមេធាវីចំនួន ២នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្មានថ្ងៃមកហើយដែលកំដៅនៃរឿងរ៉ាវ Miss Grand Cambodia និង ក្រុមហ៊ុននៅតែឆេះក្តៅងំដដែល បន្ទាប់ពីក្រុមហ៊ុនបានប្រកាសអញ្ជើញកញ្ញា សេង រដ្ឋា ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែការអញ្ជើញលើកទី ១ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ត្រូវកញ្ញាបដិសេធ និង ថែមទាំងប្រកាសលាលែងតំណែងជាម្ចាស់ជ័យលាភីទៀតផង ព្រោះទទួលយកមិនបានអ្នកគ្រប់គ្រងកម្មវិធីបរិហារកេរ្តិ៍នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារលើកទី ១ កញ្ញា សេង រដ្ឋា បានបដិសេធមិនចូលរួមដោះស្រាយ ទើបក្រុមហ៊ុនបានសម្រេចអញ្ជើញកញ្ញា សេង រដ្ឋា ជាលើកទី ២ ដើម្បីដោះស្រាយនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលើកទី ២ នេះ បើតាមផេកផ្លូវការ Miss Grand Cambodia បានឱ្យដឹងថា កញ្ញា សេង រដ្ឋា បានយល់ព្រមចូលចរចាហើយ តែយ៉ាងណាកញ្ញាមិនបានទៅចូលរួមដោយផ្ទាល់ទេ ដោយឱ្យមេធាវី ២ រូបជាតំណាងចូលរួមដោះស្រាយជំនួស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាការផុសជូនដំណឹងពីផេក Miss Grand Cambodia ៖ «ពេលនេះភាគីខាងកញ្ញា សេង រដ្ឋាបានប្រគល់សិទ្ធិជូនមេធាវីចំនួនពីរនាក់គឺ មេធាវី លោក នាង ភារិន និង មេធាវី លោក សេក ពៅ ដើម្បីចូលជួបពិភាក្សាជាមួយភាគីខាងក្រុមហ៊ុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើការចរចា និង សម្របសម្រួលដោយសន្តិវិធីតាមលិខិតអញ្ជើញរបស់មេធាវីខាងក្រុមហ៊ុនដែលបានកំណត់រួចហើយ ដែលកិច្ចពិភាក្សានេះត្រូវនឹងថ្ងៃច័ន្ទ ទី ២៥ ខែមករា ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវបន្តទៅជាយ៉ាងណានោះរង់ចាំលោកមេធាវីទាំងពីរទៅពិភាក្សាជាមួយនឹងកូនក្តីរបស់គាត់បន្ថែម និង ផ្តល់ដំណឹងមកកាន់ក្រុមហ៊ុនវិញតាមក្រោយ ។ វិវាទរវាងភាគីខាងក្រុមហ៊ុន និង ភាគីខាងកញ្ញា សេង រដ្ឋា នឹងរកដំណោះស្រាយបានឆាប់ៗនៅពេលខាងមុខនេះ» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment