អេនជី ធ្វើឱ្យអ្នកគាំទ្រទន្ទឹងយ៉ាងអន្ទះសា ក្រោយប្រកាសបែបនេះ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អេនជី បានធីបចោលអាជីពចម្រៀងអស់មួយរយៈពេល ក្រោយពីនាងបានយកពេលវេលាមកមើលការខុសត្រូវក្នុងមុខជំនួញនានាក្រោយរៀបការរួច ប៉ុន្តែថ្មីៗនេះអ្នកម្តាយរូបស្រស់ម្នាក់នេះបានព្រលយថា នឹងចេញបទចម្រៀងថ្មីៗឡើងវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់ អេនជី បានធ្វើឱ្យ អ្នកគាំទ្ររីករាយ ហើយរំពឹងថានាងនឹងមានស្ទីលប្លែកៗបំបែកភាពស្ងប់ស្ងាត់ក៏ដូចជាតម្រូវទីផ្សារបច្ចុប្បន្ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមែនជាលើកទីមួយទេកន្លងមក អេនជី តែងលើកឡើងថានឹងវិលចូលសិល្បៈវិញ ព្រោះជាអាជីពដែលនាងស្រឡាញ់ តែកន្លងមកនាងហាក់ពុំសូវបានប្រឡូកជាប់លាប់នោះឡើយ ប៉ុន្តែថ្មីៗនេះ អេនជី បានបង្ហោះសារខ្លីថា ៖ «ជិតបានស្តាប់បទថ្មីរបស់ Mommy ហើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់ អេនជី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍រីករាយ និង លើកទឹកចិត្តគ្រប់ៗគ្នា ហើយហ្វេនៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លះថែមទាំងបាននិយាយថា គាំទ្រជានិច្ចព្រោះសំឡេងបងពីរោះណាស់ ហើយខ្លះទៀតបានសួរថាអាយដលច្រៀងនៅផលិតកម្មដដែលឬបែបណា? បើទោះមានសន្ទុះ គាំទ្រជាច្រើនក្តី តែគេមិនច្បាស់ថាការត្រលប់ជាថ្មីរបស់ អេនជី នឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចដណ្តើមបានទីផ្សារឡើងវិញឬបែបណាឡើយ ខណៈពេលនេះតារាស្រករក្រោយរីកដុះដាលដូចផ្សិត ហើយសមត្ថភាពក៏មិនអន់ប៉ុន្មានដែរ ។ បើតាមដឹងពេលនេះ អេនជី មិនត្រឹមតែថតបទចម្រៀងថ្មីទេ សូម្បី MV ក៏បានថតរួចរាល់អស់ហើយ និង ត្រៀមចេញនៅក្នុងពេលឆាប់ៗនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment