ញ៉ាក់សាច់! នេះជាភូមិគ្រឹះ ម៉ែរួយ ដ៏ធំស្គឹមស្គៃរីឯខាងក្នុងវិញដូចវិមានចឹងហើយមានតម្លៃរហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះមានប្រិយមិត្តជាច្រើនដែលនិយមលេងបណ្តាញសង្គមពិតជាមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយពីបានឃើញការបង្ហោះនូវរូបភូមិគ្រឹះដ៏ស្អាតធំស្កឹមស្កៃ ដ៏ប្រណិតរបស់លោកជំទាវ ឧកញ៉ា ម៉ែរួយ Maerouy។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងទៅតាមប្រភពមួយដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ភូមិគ្រឹះដ៏ស្អាតធំស្កឹមស្កៃមួយនេះ ត្រូវចាយថវិកាសាងសង់យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជា ៥លានដុល្លារអាមេរិក ឯណោះទើបរួចរាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងរឿងតម្លៃតម្លៃនៃភូមិគ្រឹះដ៏ប្រណិតខាងលើនេះដែរ លោកជំទាវឧកញ៉ា ម៉ែរួយ សុំមិននិយាយនោះទេ ព្រោះសម័យនេះជាសម័យហ្វេសប៊ុក បើយើងនិយាយមិនស្រួលគេថាយើងអួតហើយទោះបីយើងនិយាយការពិតក៏ដោយ ហើយគាត់ក៏ជាមនុស្សុមិនចូលចិត្តអួតអាងទ្រព្យនៅលើបណ្តាញសង្គមប៉ុន្មាននោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក គួររម្លឹកផងដែរថា សម្រាប់លោកជំទាវ ឧកញ៉ា ម៉ែរួយ ដែលជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលមានរហ័សនាមថា មែរួយ MaeRouy បានផ្លាស់ប្តូរជីវិតយ៉ាងឆាប់រហ័សរយៈពេលត្រឹមតែមួយឆ្នាំ អាចកសាងជីវិតថ្មីបានដោយមិនគួរអោយជឿ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការទទួលបាននូវគ្រឿងឥស្សរិយយសលំដាប់ខ្ពស់ថ្នាក់ទី២នេះលោកជំទាវឧកញ៉ា ស្រី ណារួម ហៅម៉ែរួយបានទទួលការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ស្រទាប់មហាជនទូទៅ ដែលកន្លងមកលោក ជំទាវឧកញ៉ាតែងតែលះបង់នូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយធ្វើពិធីក្រុងពាលីដំណើរការបុកគ្រឹះសាងសង់កាលពីប៉ុន្មានខែមុនរួចមកឥឡូវនេះភូមិគ្រឹះ លោកជំទាវឧកញ៉ាស្រីវ័យក្មេង ម៉ែរួយ បានចេញម៉ូដគំរូជាផ្លូវការហើយនៅលើទំហំដីធំទូលាយជាមួយការដេគ័រម៉ូដភូមិគ្រឹះតាមបែបសម័យថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនាពេលថ្មីៗកន្លងទៅនេះបើតាមលោកជំទាវឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ បានបង្ហោះរូបថតភូមិគ្រឹះជាច្រើនសន្លឹកអមជាមួយពាក្យពេចន៍មួយចំនួនបានសរសេររៀបរាប់ថា៖ ”ជួបគ្នាឆាប់ៗក្នុងឆ្នាំ២០២២ នាពេលខាង មុខ អគុណលោកប៉ា ចក្រវាឡដែលតែងតែឲ្យរាល់បំណងប្រាថ្នា I Love Unver”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយឃើញរូបថតភូមិគ្រឹះគំរូដ៏ស្រស់ប្រណិតដែលចេញប្លង់និងរចនាម៉ូដដោយវីស្វ័កររួចមកភ្លាមៗនោះអ្នកគាំទ្រក៏ដូចជាតំណាងចែកចាយម៉ែរួយជាច្រើនបានចូលទៅចែករំលែកតៗជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់ថា៖” ស្អាតណាស់ម៉ែអើយកូនឃើញហើយចង់ទៅចូលនៅភ្លាម សុំសរសើរម៉ែស្អាតឆ្លាតពូកែ មានអ្វីៗគ្រប់យ៉ាងទាំងវ័យក្មេង”។ ប្រភព៖ ហ្វេសប៊ុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment