នាយពែកមី ជាតារាកំប្លែងដ៏ល្បីមួយរូប ដែលបានវិវឌ្ឍខ្លួន ចេញពីកម្មករសំណង់ ហើយប្រពន្ធរបស់នាយ កាលពីមុនជាកម្មការិនីរោងចក្រ ប្រាក់ខែ៥០ដុល្លារ ស្នាក់នៅផ្ទះជួលជាមួយគ្នា ១ខែ២០ដុល្លារ។
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ជាថ្ងៃខួបកំណើតប្រពន្ធនោះ នាយ ពែកមី ក៏បានរំលឹកជុំវិញរឿងនេះផងដែរថា «ជូនពរប្រពន្ធសម្លាញ់ក្នុងថ្ងៃខួបកំណើត យើងតស៊ូជាមួយគ្នា តាំងពីបងធ្វើសំណង់1ថ្ងៃ8000៛ ប្រពន្ធធ្វើការរោងចក្រ1ខែ50$ ជួលផ្ទះនៅជាមួយគ្នា1ខែ20$ ទិញម្ហូបស៊ី1ពេល2000៛
ទឹកភ្លើង1ខែអស់មិនដល់10000៛ទេ ពេលទៅស្រុកម្តងៗជិះឡានតែលើដំបូលទេព្រោះអស់លុយតិច ទឹកដោះម្តាយថ្លៃបងប្រលងកំប្លែងជាប់ ពេលបងប្រលងកំប្លែងជាប់ គេថាពេលពាក់មីល្បី នឹងលែងប្រពន្ធចោលហើយ តែ10ឆ្នាំហើយដែលពាក់មីល្បី ប្តីប្រពន្ធយើងនៅដូចដើម សល់បានកូន3នាក់»។
ដោយឡែកនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នាយពែកមី ក៏បានរំលឹករឿងនេះទៀតថា «កាលប្រលងកំប្លែងជាប់ដំបូង គេទាយទុកថា យ៉ាងយូ1ឆ្នាំ ពេលពាក់មីល្បីល្បាញ ពាក់មីនឹងលែងប្រពន្ធ ដែលជាអតីតកម្មការិនីរោងចក្រសានសាន ប្រាក់ខែ45$ លូ5បឹងក្រពើចោលហើយ ខិខិបងប្អូនចង់ប្រម៉ូតអាជីវកម្មក្នុងផេកខ្ញុំ អាចខលមកលេខ015300007»។
គ្រាន់តែឃើញសំណេររបស់នាយភ្លាម មានមតិជាច្រើន បានធ្វើការសរសើរ តែក្នុងនោះក៏មានអ្នកនិយាយបែបលែងសើចស្ដាប់ហើយចង់គាំផងដែរ ដោយពួកគេលើកឡើងស្រដៀងៗគ្នាថា «ហ៊ាពាក់មីមិនខ្ចីលែង មានតែយកថែម, បងស្រលាញ់តែអូន១នាក់ បើមាន២នាក់បងលាក់ទុក១,
លែងនាំខាត យកថែមទើបចំណេញ, ពាក់មី មិនលែងប្រពន្ធជាដាច់ខាត សុខចិត្តយកប្រពន្ធឬស្រីក្មេងថែមទៀត សម្តីពិតចេញពីចិត្ត, ខ្ញុំអត់គិតដូចគេទេបង ខ្ញុំគិតថា បងល្បីបងនឹងយកប្រពន្ធថែម, ស្គាល់បងតិចពេកហើយ បើយកថែមយក, មនុស្សស្មោះនៅតែស្មោះ មានស្រីយ៉ាងណាក៏មិនចោលប្រពន្ធ»៕