ក្នុងខែមីនានេះ អ្នកសិល្បៈ ៥ រូប ជួបទុក្ខបណ្តាក់គ្នា គួរឱ្យអាសូរ!

គិតត្រឹមខែមីនា ឆ្នាំ ២០២០ នេះ មានអ្នកសិល្បៈ ៥ រូប បាន និង កំពុងជួយបទុក្ខធ្ងន់បណ្តាក់គ្នា តើមានតារារូបណាខ្លះ ដែលបាន និង កំពុងជួបទុក្ខបណ្តាក់គ្នានោះ?
នាយ ប៉ោយ ត្រូវបានគេស្គាល់ថាជាតារាកំប្លែងមួយរូប ទោះបីថារូបលោកមិនសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈក្តី ប៉ុន្តែកន្លងមកលោកបានធ្វើឱ្យមហាជនទទួលស្គាល់ទេពកោសល្យសម្តែង និង ភាពក្រម៉ិចក្រមើមរបស់លោកតាមរយៈរឿងមួយចំនួន ចម្រៀងខារ៉ាអូខេ និង សម្តីកំប្លែងស្ងួតរបស់លោក ដែលតែងតែធ្វើឱ្យមហាជនផ្ទុះសំណើចមិនដឹងខ្លួន ។ យ៉ាងណាមិញ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ តារាកំប្លែងនាយ ប៉ោយ ត្រូវគេដឹងថាបានទទួលមរណភាពទាំងវ័យក្មេងចោលម្តាយចាស់ជរា ដោយសារបញ្ហាខូចក្រលៀនកម្រិតធ្ងន់ធ្ងរ ដែលធ្វើឱ្យមហាជន និង អ្នកសិល្បៈជាច្រើនសម្តែងក្តីអាណិតអាសូរយ៉ាងខ្លាំង ។

2កាលពីថ្ងៃ ៣០ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមាននារីម្នាក់បានចង-ក សម្លាប់ខ្លួនក្នុងផ្ទះសំណាក់មួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយនារីរូបនោះត្រូវបានគេស្គាល់អត្តសញ្ញាណថាជាកូនស្រីតារាកំប្លែងនាយ ត្រដក់ និង អ្នកនាង ជុំ រស្មី ។ មរណភាពដោយចង-ករបស់កូនស្រីនេះ បានធ្វើឱ្យនាយ ត្រដក់ ជាឪពុកទទួលរងសម្ពាធផ្លូវចិត្ត និង រន្ធត់ចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានថាកូនស្រីខ្លួនបានសម្រេចគិតខ្លីដោយមិនដឹងមូលហេតុបែបនេះ ។

3សម្រាប់តារាចម្រៀង សុគន្ធ ថេរ៉ាយុ នៅពេលនេះក៏កំពុងរងសម្ពាធផ្លូវចិត្តខ្លាំងដែរ ដោយសារឪពុករបស់លោកបានទទួលមរណភាព ។ ឪពុកតារាចម្រៀងប្រចាំផលិតកម្មថោន សុគន្ធ ថេរ៉ាយុ ត្រូវបានគេទទួលដំណឹងថាបានទទួលមរណភាពកាលពីថ្ងៃទី ៣០ ខែមីនា កន្លងទៅនេះ ដែលបានធ្វើឱ្យតារាចម្រៀង សុគន្ធ ថេរ៉ាយុ និង ក្រុមគ្រួសារមានការសោកស្តាយយ៉ាងខ្លាំង រហូតដល់រូបលោកផ្ទាល់បង្ហោះសារបង្កប់រយលានអន្ងន័យថា

តារាចម្រៀង សុន ស្រីពេជ្រ ពេលនេះកំពុងឆោឡោខ្លាំង ដោយព្រឹកថ្ងៃទី ៣១ ខែមីនានេះ នាងបានស្រែកដង្ហោយអំពាវនាវសុំជំនួយពីសប្បុរជនដើម្បីជួយដល់ប្អូនប្រុសដែលកំពុងមានជំងឺធ្ងន់សម្រាកនៅក្នុងមន្ទីរពេទ្យ និង កំពុងត្រូវការឈាមជាចាំបាច់សង្គ្រោះជីវិត ។ សុន ស្រីពេជ្រ បានបង្ហោះសារថា

5នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ នេះ តារាចម្រៀង ទូច ស្រីលក្ខណ៍ បានបង្ហោះសារបង្ហាញពីទំហំនៃការឈឺចាប់របស់នាង ដែលបាត់បង់អ៊ំប្រុសបង្កើតថា ៖ «

Related posts

Leave a Comment