ចេះ​រក​នឹកឃើញ​! MV​បទ​«​ស្រមោច​»​ពី អនុស្សាវរីយ៍ អ្នកគាំទ្រ​សរសើរ​គ្រប់គ្នា តែ​អាតេវ​អស់​សំណើច​ត្រង់​ចំណុច​១ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

MV​បទ​«​ស្រមោច​» របស់​តារា​ចម្រៀង អនុស្សាវរីយ៍ ត្រូវ​បាន​អ្នកគាំទ្រ ដែល​ចូល​ទស្សនា ធ្វើការ​លាន់មាត់​សរសើរ​ថា មាន​ភាព​ពីរោះ ហើយ​កម្សត់​ថែមទៀត ក្នុង​នោះ​តួអង្គ​ដ៏​ល្បី​មួយ​រូប ក្នុង​ឆា​ណែ​ល The Troll Cambodia ក៏បាន​បញ្ចេញមតិ​ជុំវិញ​MV​នេះ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Official MV​នេះ ដឹកនាំ​សម្តែង​: Phea ice, និពន្ធ​ទំនុកច្រៀង និង Melody : សុន រដ្ឋា​, និពន្ធ​បទ​ភ្លេង​: ទី​ណូ ( ទូ ), ថត​ដោយ​: Makara Cool, កាត់ត​រូបភាព​: Phea ice បានចេញ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ដោយ​ចេញ​រយៈពេល​ប្រមាណ​៤​ម៉ោង មាន​អ្នកទស្សនា​៥​ម៉ឺន​ដង​, បញ្ចេញមតិ​ជាង​២០០​ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​MV​មួយ​បទ​នេះ មើល​ទៅ​មាន​ភាព​កម្សត់​ខ្លាំង​ណាស់ ហើយ​សាច់រឿង​ត្រូវ​នឹង​ថត​ភាព​​​មួយចំនួន នៃ​សង្គម​បច្ចុប្បន្ន​នេះ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បទ​នេះ ហើយ​មាន​អារម្មណ៍​អន្លង់អន្លោច​តាម ហើយ​ក្នុង​នោះ ​អ្នក​ខ្លះ​ថែម​ទាំង​សរសើរ​អាយ​ដល​របស់​ពួក​ថា​អាច​ក្លាយ​ជា​អ្នក​ចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ពួកគេ បាន​លើកឡើងថា «​ពីរោះ​ខ្លាំងណាស់ ព្រមទាំង​មាន​អត្ថន័យ​ល្អ​ថែមទៀត​Idol, ពីរោះ​ណាស់​បង​គាំទ្រ​អាយ​ដល​រហូត​មក​, សាន់​ដេ​នៅតែ​ខ្លាំង​ស្រឡាញ់​សាន់​ដេ ​ពេញ​បេះដូង​, ចម្រៀង​មិនបាច់​និយាយ ពីរោះ​កប់ ឯ​ការដឹកនាំ​សម្ដែង​ល្អ​ប្លែក​អារម្មណ៍​, ពីរោះ​រណ្ដំ​ស្ដាប់​ហើយ​មិន​ធុញ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនាគត​អាយ​ដល​នឹង​ក្លាយ​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ហើយនឹង​ក្លាយជា​កំពូល​តារាចំរៀង​ជួរមុខ​ក្នុងប្រទេស​កម្ពុជា​, អនុស្សាវរីយ៍ ស្តេច​ចម្រៀង​ស្រុកស្រែ 2019 – 2021, ពិតជា​ពីរោះ​ណាស់​សម្រាប់ បទ​ស្រមោច ក្នុង​ការបើក​ទំព័រ​ឆ្នាំ 2021 បង​គាំទ្រ​ប្អូន យឿន​សូត្រ​អនុស្សាវរីយ៍​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​អា​តេ​វ ដែលជា​តួអង្គ​ដ៏​ល្បី​មួយរូប ក្នុង​ឆា​ណែ​ល The Troll Cambodia ក៏បាន​បញ្ចេញយោបល់​ចំពោះ​MV​នេះ​ផង​ដែរ ដោយ​លើកឡើង​អម​ដោយ​ស្ទីក​ឃ័​រ​អស់សំណើច​ថា «​ផ្នូល​ខ្មោច​ប្រពន្ធ​បង អនុស្សាវរីយ៍ កម្ពស់​ភ្នំ​»​។ ដោយ​ឃើញ​អា​តេ​វ និយាយ​បែបនេះ មានមតិ​មួយចំនួន​គាំទ្រ ក្នុងនោះ​ពួកគេ​លើកឡើង​ដែរ​ថា «​អា​តេ​វ ចេះ​រក​នឹក​ឆ្ងល់​ឃើញ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment