មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី នោះ ។
អ្នកឧកញ៉ា មិនត្រឹមតែជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្ត និងគាំទ្រយ៉ាច្រើនផងដែរ ពីសំណាក់ពុកម៉ែបងប្អូនទូទៅ តាមរយៈទង្វើរសប្បុរសធម៌ របស់លោក ដែលបានចូលរួមសំណែកជាថវិកា ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ គេឃើញ ក្រុមការងារ របស់ អ្នកឧកញ៉ា បានយកនំខួបកំណើត មក surprise លោក ដល់ក្នុងបន្ទប់ការងារ មើលទៅពិតជាពោរពេញដោយក្តី សប្បាយរីករាយ និងស្និតស្នាល បំផុត រវាង ថៅកែ និងកូនចៅ ពិសេសចុងក្រោយ អ្នកឧកញ៉ា ហុង ពីវ ក៏បានចែកលុយឲ្យ កូនចៅ ម្នាក់ ១០០ ដុល្លារ វិញ។ ដោយក្តីរំភើបចិត្តពេក អ្នកឧកញ៉ា ប្រាប់ប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា “ok វេចនំយកទៅវិញ ហើយចែកឲ្យម្នាក់ ១០០”។
ឮពាក្យបែបនេះភ្លាម ធ្វើឲ្យ កូនចៅ របស់ អ្នកឧកញ៉ា អរសប្បាយ ស្រែកហោរគ្រប់ៗគ្នា ដែលមានចៅកែចិត្តល្អបែបនេះ សូម្បីតែ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានចូល comment បែបនេះដែរថា ៖
មេចេះគិតដល់កូនចៅបែបនេះ ១ជីវិតរកស៊ីមិនថយឡើយ wish boss good luck, គោរពជូនពរ Boss សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន ហេងហេង និងទទួលបានជោគជ័យ គ្រប់ភារកិច្ច កាន់តែរីកចំរើនទៅមុខជារៀងរហូត ។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖
សូមទស្សនារូបភាពខាងក្រោម