ធ្មេចបើកៗ អតីតគណៈកម្មការក្នុងកម្មវិធីប្រកួតធ្វើម្ហូប MasterChef Khmer លោក ស៊ឺ សោភ័ណ្ឌរិទ្ធី បានទទួលមរណ
ភាព ១០០ ថ្ងៃហើយ ដោយនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នេះ ភរិយារបស់លោក បានរៀបចំនិមន្តព្រះសង្ឃ ប្រគេនចង្ហាន់តាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។
តែយ៉ាងណា នៅថ្ងៃគម្រប់ខួប ១០០ ថ្ងៃរបស់អតីតកំពូលចុងភៅដ៏ល្បីល្បាញរូបនេះ ត្រូវបានភរិយារៀបចំឡើងយ៉ាងសាមញ្ញបំផុត ដោយមាននិមន្តតែព្រះសង្ឃ ២ អង្គ ដើម្បីសូត្រធម៌ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធស្វាមីប៉ុណ្ណោះ ចំណែកភ្ញៀវចូលរួម ក៏មិនបានអញ្ជើញអ្នកជិតឆ្ងាយមកពីណាដែរ គឺធ្វើត្រឹមជួបជុំបងប្អូន ញាតិមិត្តប៉ុន្មាននាក់ប៉ុណ្ណោះ។
ក្នុងនោះ ភរិយា Chef ខាងលើបានបង្ហោះសារយ៉ាងចាក់ដោតទៅកាន់ស្វាមីថា ជាតិក្រោយកុំអភ័ព្វដូចជាតិនេះ «គម្រប់ខួប 100 ថ្ងៃជូនប្ដី សូមឧទ្ទិសកុសលផលបុណ្យទាំងអស់បានទៅដល់បង និងសូមឱ្យជាតិក្រោយកុំឱ្យដូចជាតិនេះ»។
ដ្បិតថា លោក ស៊ឺ សោភ័ណ្ឌរិទ្ធី បានទទួលមរភាពជាង ៣ ខែហើយក៏ពិតមែន ប៉ុន្ដែមកទល់ពេលនេះ មហាជននៅតែរន្ធត់ចិត្តមិនទាន់បាត់ ជាពិសេសប្រិយមិត្តដែលនិយមគាំទ្រកម្មវិធីប្រកួតធ្វើម្ហូប MasterChef Khmer នៅតែអាល័យរូបលោក
ជានិច្ច ខណៈកម្មវិធីខាងលើ ក៏បានរកឃើញម្ចាស់ពានហើយ មហាជនក៏មានលែងមានឱកាសបានឃើញសកម្មភាពរបស់លោកទៀតដែរ៕
សូមទស្សនារូបភាពខាងក្រោម