ភ្នំពេញ ៖ ជាការពិតណាស់ដែលកាន់តែមានប្រជាប្រិយភាពនៅក្នុងសិល្បៈ តារាចម្រៀងសម្បុរស្រអែមស្រស់ វី ឌីណែត
កាន់តែមានសម្រស់ស្អាត ហើយការរៀបចំខ្លួនក៏មើលទៅទាក់ទាញប្លែកមិនចាញ់មិត្តរួមផលិតកម្មប៉ុន្មានដែរ ជាក់ស្តែងជាមួយនឹងរូបភាពទាំងនេះ តារាចម្រៀងសំឡេងស្អករូបនេះមើលទៅពិតស្អាតខ្លាំង ។
ជាក់ស្ដែងមិននិយមលេងស្ទីលតែងខ្លួនបែបសិចស៊ីខ្លាំងក៏ពិតមែន តែតាមរយៈរូបភាពប៉ុន្មានសន្លឹករួមជាមួយទេសភាពនៅ
តំបន់មាត់សមុទ្រ បានធ្វើឱ្យអ្នកគាំទ្រមិនតិចទេភ្លឹកនឹងសម្រស់បែបស្រទន់មួយនេះរបស់ វី ឌីណែត ហើយក៏មានការលើកឡើងថា ក្រោយកែបន្ថែមខ្ទង់ច្រមុះឱ្យខ្ពស់ស្រួចនោះ វី ឌីណែត ក៏កាន់តែមានទម្រង់មុខទាក់ទាញជាងមុន ។
ដោយឡែកក្រៅពីតារាចម្រៀង វី ឌីណែត ក៏មានឱកាសបានចូលរួមថតរឿងភាគនៅស្ថានីយទូរទស្សន៍ហង្សមាស ក្នុង
តំណែងជាតួឯកជាលើកដំបូង តែយ៉ាងណាមានការលើកឡើងថាសមត្ថភាពសម្តែងរបស់នាងនៅមានកម្រិតនៅឡើយ ៕ប្រភព៖popular
សូមទស្សនារូបភាពខាងក្រោម