ក្រោយរៀបការនិងសម្រាលកូនរួច តូតា លែងសូវខ្វល់ពីសិល្បះខណៈមានជំនួញធំៗជាច្រើនកាន់ក្នុងដៃ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជាការពិតណាស់ដែលហាក់មានសំណាងខុសពីតារាដទៃ ពេលនេះ តូតា លែងខ្វល់ខ្វាយជាមួយនឹងអាជីពសម្តែងដូចមុនហើយ បើទោះពេលនេះនាងសម្រាលកូនបានជាងបីខែហើយក្តី ពោលគឺនាងយកពេលវេលាមកមើលការខុសត្រូវមុខរបរជំនួញ ជាពិសេសហាងគ្រឿងអលង្ការ ដែលកំពុងដំណើរការយ៉ាងរលូន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកស្វាមីរបស់ តូតា បានប្រាប់ថា ក្រោយសម្រាលកូនហើយភរិយារបស់លោក តូតា អាចនឹងបន្តការសម្តែង ឬ បែបណានោះ លោកមិនដឹងច្បាស់ទេ អាស្រ័យទៅលើការសម្រេចចិត្តរបស់ភរិយា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់លោកមិនបានហាមឃាត់អ្វីឡើយ ។ ទោះមានការលើកឡើងពីស្វាមីបែបនេះក្តី តែពេលនេះ តូតា ហាក់គ្មានសកម្មភាពក្នុងសិល្បៈទេ ខណៈនាងក៏រឹងដៃរឹងជើងហើយនោះ ។​ ជាក់ស្ដែងរយៈពេលប្រមាណជាមួយឆ្នាំហើយដែល តូតា មិនមានសកម្មភាពសិល្បៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើឱ្យអ្នកគាំទ្រសង្ស័យថាតារារូបស្រស់ម្នាក់នេះអាចនឹងមិនត្រលប់មកសន្សំលុយជាមួយការងារក្រោមកម្តៅថ្ងៃដូចមុន ព្រោះពេលនេះនាងមានជំនួញនៅក្នុងដៃជាច្រើន ដូចជា រីសតនៅខេត្តកំពត ហាងផែសមុទ្រ ហាងគ្រឿងអលង្ការ និង កសិដ្ឋានចិញ្ចឹមគោ ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយនេះគេតែងឃើញ តូតា ទៅមើលការខុសត្រូវនៅហាងលក់គ្រឿងអលង្ការ ហើយបើនិយាយពីសម្រស់របស់តារារូបនេះ គឺនៅតែស្រស់ស្អាត គ្រាន់តែគីឡូមិនទាន់ស្រកដូចដើមប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនចង់ឱ្យ តូតា វិលមកសម្តែងវិញ ព្រោះនាងជាតារាដែលមានទាំងសម្រស់ និង សមត្ថភាព ។ បើទោះស្វាមីរបស់ តូតា មិនមែនជាបុរសដែលចូលចិត្តបង្ហាញភាពផ្អែមល្ហែមជាចំហតាមបណ្តាញសង្គមក្តី តែមានការបង្ហើបថាក្រោយមានកូនជាចំណងដៃ ជីវិតប្តីប្រពន្ធរបស់ តូតា កាន់តែមានក្តីសុខ និង ទទួលបានសុភមង្គលពេញបរិបូរ ៕ប្រភព៖popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment