ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយនាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា នៅមុននេះបន្តិច បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយសួរមួយសំនួរយ៉ាងចាក់ដោតបំផុត។ជាក់ស្តែង លោកស្រី បានបញ្ជាក់ថា ៖
«តោះបងប្អូនបោះឆ្នោតទាំងអស់គ្នាសំណួរសួរថា តើបងប្អូនចង់ឲ្យមានការជេរបញ្ចោរគ្នា តាមប្រព័ន្ធអនឡាញ បន្តទៀតដែរ ឬអត់?ចម្លើយ(A) មិនចង់ឱ្យមានការជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញទេ ចម្លើយ(B)
ចង់ឲ្យមានការជេរបញ្ចោរសេរីតាមប្រព័ន្ធអនឡាញ ចំណែកខ្ញុំវិញ ខ្ញុំសូមជ្រើសរើសយកចម្លើយ A ហើយ ព្រោះខ្ញុំមិនចង់ឲ្យមានវប្បធម៌ជេរស្ដីតាមប្រព័ន្ធអនឡាញឡើយ ព្រោះរូបខ្ញុំតាំងពីដើមមក ស្មោះត្រង់ រស់នៅមិនប៉ះពាល់ទៅលើអ្នកដទៃ មិនបៀតបៀនអ្នកដទៃ មិនជិះជាន់អ្នកដទៃ មិនមើលងាយអ្នកដទៃ ឬជេរបញ្ចោរតាមប្រព័ន្ធអនឡាញឡើយ។
រូបខ្ញុំមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃនេះ ក៏ដោយសារការសាងអំពើល្អ ភាពត្រឹមត្រូវ រស់នៅមិនប៉ះពាល់ជាមួយអ្នកដទៃឡើយ ដូច្នេះខ្ញុំសូមបោះឆ្នោតឲ្យចម្លើយ(A) ខ្ញុំចង់លុបបំបាត់ការជេរបញ្ចោរ តាមប្រព័ន្ធអនឡាញនិងវប្បធម៌លក់ដូរជេរបញ្ចោរគ្នា ហែកហួរគ្នា បរិហារកេរ្តិ៍គ្នា តាមប្រព័ន្ធអនឡាញ ព្រោះខ្ញុំមានកូន និងប្អូនជំនាន់ក្រោយ សម្រាប់យកគំរូតាម។
ដូច្នេះខ្ញុំមិនចូលចិត្តវប្បធម៌ជេរស្ដីហែកហួរគ្នាតាមប្រព័ន្ធអនឡាញឡើយ។ បើសិនជាអាចយើងនាំគ្នាលុបបំបាត់វប្បធម៌ ជេរ ហែកហួរ គ្នាតាមប្រព័ន្ធឡាញ ហ្វេសប៊ុក ឬតាមប្រព័ន្ធអនឡាញផ្សេងៗទាំងអស់គ្នា»។
មិនខុសពី ចែដាណា ឡើយ ក្រោយឃើញ បែបនេះ ហ្វេនៗជាច្រើន របស់លោកស្រី សុទ្ធតែជ្រើសរើសយកចម្លើយ A ទំាងអស់គ្នា គឺមានន័យថា “មិនចង់ឱ្យមានការជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញទេ”៕ប្រភព៖ ហ្វេសប៊ុក