តាប៊ុយ ឡាយវីដេអូសុំទោស រឿងនិយាយជ្រុលមាត់ថាប្រើកន្សែងសើមអាចការពារកូវីដ ១៩ (វីដេអូ)

ប្រិយមិត្តបានដឹងហើយថា តាប៊ុយ គឺជាអ្នកសិល្បៈមួយរូបដែលមានឈ្មោះល្បីក្នុងចង្កោមសិល្បៈខ្មែរ ដែលមហាជនស្គាល់ច្បាស់តាមរយៈជាពិធីករពេញចិត្តឬអត់? ដែលតែងតែធ្វើឱ្យមហាជនបានសើចសប្បាយរំសាយទុក្ខ ។ដោយឡែកក្រៅពីអាជីពជាពិធីករល្បី តាប៊ុយ ក៏មានមុខរបរលក់ផលិតផលតាមអនឡាញផងដែរ ដូចជាលក់ទឹកអប់ ប្រដាប់កោរពុកមាត់ ជាដើម ហើយថ្មីៗនេះពិធីកររូបសង្ហានេះក៏លក់កន្សែងសើមម្យ៉ាងនាំចូលពីប្រទេសកូរ៉េ ដែលខ្លួនអះអាងថាអាចការពារមេរោគឆ្លងកូវីដ ១៩ បានថែមទៀតផង ដែលកន្សែងសើមនោះត្រូវបានលោកប្រកាសលក់តាមការឡាយហ្វេសប៊ុករបស់

ខ្លួនកន្លងទៅនេះ ។យ៉ាងណាមិញ បន្ទាប់ពីលោកបានឡាយលក់ផលិតផលក្រណាត់សើមនោះលើបណ្តាញសង្គម គេកត់សម្គាល់ឃើញមានការគាំទ្រ និង មានអ្នកចូលបញ្ជាទិញបន្តកន្ទុយគ្នា ព្រោះគិតថាវាអាចសម្លាប់មេរោគបានតាមការអះអាងរបស់ពិធីករភ្នែកតូចរូបនេះបានមែន ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គេឃើញមានការរិះគន់មួយចំនួនបានកើតឡើងជុំវិញលោកនិយាយថាវាអាចការពារឆ្លងកូវីដ ១៩ បាននោះផងដែរ ដែលជាការអះអាង

ខុស ។ក្រោយបានឃើញការចូលរួមមតិរិះគន់មួយចំនួនបានកើតឡើង ពិធីករ តាប៊ុយ ក៏ហាក់យល់ពីអ្វីដែលខ្លួនបាននិយាយនោះជ្រុល ក៏បានចេញមុខសុំទោសជាសាធារណៈតាមរយៈការឡាយហ្វេសប៊ុក លោកបាននិយាយថាលោកពិតជាមិនបានដឹងច្បាស់ ហើយក៏ជ្រុលមាត់និយាយទាំងយល់ច្រឡំប៉ុណ្ណោះ ដូច្នេះសុំឱ្យមហាជនអ្នកគាំទ្រយល់យោគត្រង់ចំណុចនេះផង ។ ជាមួយគ្នានេះដែរ ពិធីករ តាប៊ុយ ក៏បានប្រកាសទៀតថា ចាប់ពីពេលនេះទៅកន្សែងសើមដែលលោកលក់កន្លងមកនោះ គឺលោកលែងលក់ហើយដោយទុកសម្រាប់ថែមជូនភ្ញៀវវិញ ៕

Related posts

Leave a Comment