ផលិតកម្មរស្មីហង្សមាស បាននាំយកកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយទៀត ដែលមានឈ្មោះថា «Beat The Best» ហើយបានប្រកាសទទួលពាក្យចាប់ពីថ្ងៃនេះតទៅ ដោយអ្នកឈ្នះនឹងទទួលបានរង្វាន់ជាទីពេញចិត្ត។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះសារជូនដំណឹងនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះថា ៖ «ពិតជាមហាអស្ចារ្យសម្រាប់ដើមឆ្នាំ 2021 នេះ សូមស្វាគមន៍យ៉ាងកក់ក្តៅមកកាន់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best
គណៈកម្មការដ៏មានប្រជាប្រិយភាព និងពោរពេញទៅដោយសមត្ថភាពផ្នែកចម្រៀងទាំង៤ រូបគឺ លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រសោភា លោក នីកូ កញ្ញា ផន ស្រីខួច នឹងចូលមកជួយសម្រេចបំណងបំពេញក្តីស្រមៃរបស់បេក្ខជនដែលចង់ក្លាយ
ខ្លួនជាតារាចម្រៀងអាជីពដ៏ល្បី និងក្លាយជាអាយដលរបស់ទស្សនិកជនរាប់លាននាក់ ជាពិសេសជយលាភី នឹងទទួលបានប្រាក់រង្វាន់រហូតដល់ 1,5000 ដុល្លារ ព្រមទាំងក្លាយជាតារាចម្រៀងពោរពេញដោយសមត្ថភាពប្រចាំផលិតកម្ម រស្មីហង្សមាស
បេក្ខជនគ្រប់រូបអាចដាក់ពាក្យបានដោយគ្រាន់តែថតសំឡេងខ្លួនឯងច្រៀងជាវីដេអូឃ្លីបរួចផ្ញើទៅកាន់ផេក Facebook ផ្លូវការរបស់កម្មវិធី
Beat The Best ឬតាមរយៈ Telegram ដែលមានលេខទូរស័ព្ទបីប្រព័ន្ធ 069 89 80 80 / 061 89 80 80 / 066 89 80 80 ជាការស្រេច។ *** ចាប់ទទួលពាក្យពីថ្ងៃនេះរហូតដក់ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021»៕