ក្រោយរងការរិះគន់ច្រើន លៀង ចាន់ឡា ស្រាប់តែបង្ហោះសារយ៉ាងកម្សត់មួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈនេះ ទស្សនិកជនប្រាដកជាបានដឹងខ្លះៗហើយនូវរឿងរ៉ាងដ៏កម្សត់របស់តារាចម្រៀងវ័យក្មេង លៀង ចាន់ឡា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលនាងបានជួបប្រទះកន្លងទៅនេះ ធ្វើឱ្យមហាជនអ្នកនិយមលេងបណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទស្សនិកជនបានដឺងដំណឹងនៃការធ្លាក់ខ្លួនលំបាក ស្ទើរតែរកប្រាក់បង់ផ្ទះមិនបាននោះ មានអ្នកគាំទ្រមួយចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានបង្ហាញពីក្ដីអាណិតអាសូរដល់រូបនាងយ៉ាងខ្លាំង ។ ទន្ទឹមនឹងក្ដីអាណិតអាសូរដល់ លៀង ចាន់ឡា ទទួលបានការរិះគន់ និង ប្រមាថមកលើរូបនាងផងដែរ ដែលធ្វើឱ្យតារាវ័យក្មេងរូបនេះកាន់តែទទួលបានអារម្មណ៍បាក់ទឹកចិត្តបន្ដែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លៀង ចាន់ឡា នៅពេលដែលមានមហាជនរិះគន់ និង ប្រមាថមកលើរូបនាងច្រើនបែបនេះ អតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia រូបនេះក៏បានបង្ហាះសារមួយយ៉ាងកម្សត់រៀបរាប់ថា ៖ «ពេលនេះគេដៀលពេញហ្នឹងហើយថា កោតតែលើកដៃសុំគេទៅរួច អ្នកចម្រៀងធ្លាក់ទឹក ទឹកភ្នែកអើយទឹកភ្នែក ខ្ញុំរស់លើវិថីមួយនេះបែបណា? ពេលខ្ញុំលើកដៃនេះគឺចង់មើលជំងឺម៉ែ មិនមែនសុំលុយយកមកទិញម៉ូតូទេ ខ្ញុំសូមអង្វរឈប់ជេបានទេ!» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា កាលពីពេលកន្លងទៅនេះ លៀង ចាន់ឡា បានជួបរឿងបាក់ទឹកចិត្ត ដោយពេលនេះនាងកំពុងតែមានជីវភាពខ្វះខាតខ្លាំង រហូតដាច់បាយ ហើយគ្មានលុយបង់បន្ទាប់ជួល ថែមទាំងម្ដាយបង្កើតរបស់នាងកំពុងតែមានជំងឺធ្ងន់ធ្ងរ រហូតដល់នាងស្រក់ទឹកភ្នែក អំពាវនាវដល់មហាជនអាចឱ្យនាងទៅច្រៀងក្រែងបានលុយខ្លះទុកព្យាបាលម្ដាយ ។ ចំណេកឯមូលហេតុចម្បងដែលធ្វើឱ្យតារាស្រីរូបនេះជួបប្រទះនូវជីវភាពខ្វះខាតនោះ មកពីមានការរាត្បាតនៃវីរុសកូវីដ ១៩ ធ្វើឱ្យកន្លែងដែលនាងធ្លាប់ច្រៀងនោះត្រួវបានបិទទ្វារ ទើបធ្វើឱ្យនាងជួបបញ្ហាបែបនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment