ក្រោយរៀបការបាន ៣ ខែ Noly ស្រាប់តែបង្ហោះសារចម្លែកបែបនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀង និង អ្នកនិពន្ធដ៏មានប្រជាប្រិយភាព Noly បានលាភាពនៅលីវរៀបការជាមួយនឹងកូនក្រមុំស្រស់ស្អាតកូនអ្នកខេត្តបាត់ដំបង កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅ ហើយគេចាំបានថាក្នុងពិធីមង្គលការរបស់ម្ចាស់បទ «មនុស្សអរូប» ខាងលើ ក៏បានរៀបចំឡើងនៅឯស្រុកកំណើតរបស់ភរិយា និង មានការចូលរួមយ៉ាងច្រើនពីសំណាក់សិល្បករ-រិនីផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងកំឡុងពេលរៀបការរយៈពេលប្រមាណជា ៣ ខែមកនេះ Noly និង ភរិយា បានរួមរស់ជាមួយគ្នាយ៉ាងមានក្ដីសុខ ហើយទន្ទឹមនឹងនោះថ្មីៗនេះតារាចម្រៀងប្រុសខាងលើស្រាប់តែបានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយឃ្លានៅលើគណនីហ្វេសប៊ុក ហាក់ដូចជាបង្ហាញចេតនាចង់បានសមាជិកថ្មីឆាប់ៗទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Noly បានរៀបរាប់ថា «ថតរូប ២ នាក់ ៤ ឆ្នាំហើយ សង្ឃឹមឆ្នាំក្រោយមានរូប ៣ នាក់» ។ការបង្ហើបរបស់តារាចម្រៀងប្រុស Original Song រូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា លោក និង ភរិយា មិនចាំយូរទៀតទេ គឺពួកគេប្រញាប់យកកូនក្នុងឆ្នាំនេះឱ្យហើយ ដើម្បីឆ្នាំក្រោយមានកូនម្នាក់ថតរូបលក្ខណៈគ្រួសារ ប៉ាម៉ាក់ និង កូននឹងគេ ៕ប្រភព៖popular

Related posts

Leave a Comment