នៅព្រឹកមិញនេះ នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ គេឃើញ តារាកំប្លែងជើងចាស់ អ្នកនាង កាឆយ បានជួបទុក្ខធំ ដោយម្តាយរបស់ខ្លួន បានទទួលមរណភាពទៅហើយ។ អ្នកនាង កាឆយ បានពោលពាក្យមួយឃ្លា ប្រាប់ទំាងទឹកភ្នែកថា
ម៉ោង3/15 នាទីជិតភ្លឺ ម៉ែខ្ញុំ បានលាកូនៗ រហូតហើយ សូមម៉ែ ទៅអោយបានសុខចុះណាម៉ែណា 31/1/2021″។
ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផេក សិល្បករកម្ពុជា បានបញ្ជាក់បន្ថែមថា “RIP ម្តាយ របស់តារាកំប្លែង អ្នកនាង កាឆយ បានទទួលមរណភាពហើយ នៅព្រឹកនេះ ដោយរោគាពាធ !
សពគឺតម្តល់ធ្វើបុណ្យតាមប្រពៃណីនៅ បុរីពិភាពថ្មីត្រពាំងថ្លឹង ក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ អាស្រ័យដូចបានជំរាបជូនខាងលើ សូមពុកម៉ែបងប្អូន មិត្តសិល្បករមេត្តាជ្រាបជាដំណឹង ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា”។
មិនទាន់ដាច់អាល័យ នៅមុននេះបន្តិច នារសៀលថ្ងៃដដែល អ្នកនាង កាឆយ បានបង្ហោះសារទំាងរំជួលចិត្តមួយទៀតថា “ម៉ែហត់នឿយហើយ ម៉ែសំរាកចុះ កូនចៅសោកស្តាយខ្លាំងណាស់”។
ក្រោយឃើញបែបនេះ មិត្តរួមសិល្បៈ បងប្អូន សាច់ញាតិ ក៏ដូចជា អ្នកគាំទ្រ តារាកំប្លែងរូបនេះ បានសម្តែងក្តីសោកស្តាយ និងបានចូល comment ចូលរួមរំលែកទុក្ខគ្រប់ៗ ។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពខ្លះៗនៃពិធីបុណ្យសព ម្តាយ អ្នកនាង កាឆយ ខាងក្រោមនេះ ៖
សូមទស្សនារូបភាពខាងក្រោម