ប្លែកទៀតហើយ! លើកនេះ ជា វិបុល ដឹកដៃភរិយាសំណព្វទៅធ្វើចម្ការវិញម្ដង!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូស្នេហ៍ទាន់សម័យ អ្នកសិល្បៈមួយគូដែលកំពុងតែមានឈ្មោះល្បី លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ សព្វថ្ងៃនេះ គេសង្កេតឃើញថា អ្នកទាំងពីរកំពុងតែមានការមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ដោយសារតែសមត្ថភាពខ្ពស់ រួមផ្សំជាមួយនូវបទពីសោធន៍សិល្បៈជាច្រើនឆ្នាំផងនោះ បានធ្វើឱ្យអ្នកទាំងពីរមានទីផ្សារខ្លាំងក្នុងការកាន់កម្មវិធីធ្វើជាពិធីករ ពិធីការិនី កម្មវិធីជាច្រើន នៅក្នុងស្ថានីយទូរទស្សន៍ ហង្សមាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានការមមាញឹកខ្លាំងយ៉ាងណាក៏លោក ជា វិបុល តែងឆ្លៀតពេលខ្លះនាំក្រុមគ្រួសារធ្វើដំណើរកម្សាន្តនៅតាមបណ្ដារមណីយដ្ឋាននានា និងថែមទាំងបានបង្ហាញពីភាពផ្អែមល្ហែម ទៅកាន់ភរិយា ប្រៀបដូចជាគូស្នេហ៍ទើបរៀបការថ្មោងថ្មីទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យចាប់អារម្មណ៍ កាលពីពេលកន្លងទៅ គេសង្កេតឃើញថាលោក ជា វិបុល ក៏បានដឹកដៃភរិយាជាទីស្រឡាញ់របស់ខ្លួន ទៅលម្ហែកាយនៅក្នុងចម្ការមួយ ថែមទាំងបានតុបតែងខ្លួនក្នុងសម្លៀកបំពាក់ជាអ្នកចម្ការទាំងពីរនាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះ មហាជនបានឃើញពីសកម្មភាពរបស់អ្នកទាំងពីរថតរូបបែបស្អាតៗ ដូចអ្នកធ្វើចម្ការពិតៗ ក្នុងទឺកមុខញញឹមស្រស់ស្រាយដាក់គ្នាទៅវិញទៅមក ហាក់បញ្ជាក់ពីក្ដីសុខយ៉ាងជ្រាលជ្រៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតក្នុងសម្លៀកបំពាក់ជាអ្នកចម្ការនោះ លោក ជា វិបុល ក៏បានសរសេររៀបរាប់បន្ថែមពីលើរូបភាពដែលបានបង្ហោះនោះ ដោយរៀបរាប់ថា៖ «ថ្ងៃនេះមកធ្វើចម្ការទុរេន តែបានផ្លែខ្នុរវិញ ចាំ ៥ ឆ្នាំទៀត នឹងបានទុរេនចែកឱ្យបងប្អូនញាំហើយ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment