ឈិត សុវណ្ណបញ្ញា ធ្វើឱ្យអ្នកគាំទ្រនឹកខ្លាំង ក្រោយស្ងាត់ឈឹងពីសិល្បៈ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញតារាចម្រៀងរូបស្រស់ ឈិត សុវណ្ណបញ្ញា ហាក់មិនសូវមានសកម្មភាពសិល្បៈថ្មីៗ នៅក្នុងផលិតកម្មថោននោះទេ។ ជាមួយនឹងភាពស្ងប់ស្ងាត់របស់តារាចម្រៀងរូបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានធ្វើឱ្យមានការលើកឡើងពីសំណាក់អ្នកគាំទ្រថា ប្រជាប្រិយភាព ឈិត សុវណ្ណបញ្ញា អាចប្រឈមនឹងការធ្លាក់ចុះ ប្រសិនបើបន្តស្ងាត់ឈឹងបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះ ឈិត សុវណ្ណបញ្ញា បានហក់ចូលក្នុងទ្រនំផលិតកម្មថោនប្រមាណជាបីឆ្នាំហើយ តែនាងហាក់មិនទាន់មានបទចម្រៀងផ្ទុះខ្លាំងប៉ុន្មានឡើយ។ អ្វីដែលចាប់អារម្មណ៍ ស្របពេលផលិតកម្មថោនបានសហការជាមួយផលិតកម្មថៃ GMM Grammy

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ តារារួមផលិតកម្មក៏បានចេញបទចម្រៀងជាបន្តបន្ទាប់ដែលមាន ដូចជា ស៊ូ ស៊ីរីកា និង រ៉ាប៊ី ជាដើម តែដោយឡែក ឈិត សុវណ្ណបញ្ញា ហាក់មិនទាន់មានសមិទ្ធិផលថ្មីស្វាគមន៍អ្នកគាំទ្រនៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រង់ចំណុចនេះ មានការសង្ស័យថា ឈិត សុវណ្ណបញ្ញា អាចនឹងបញ្ចប់អាជីពសិល្បៈ ព្រោះមើលទៅនាងកាន់តែឃ្លាតឆ្ងាយៗ ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើន រំពឹងថា ឈិត សុវណ្ណបញ្ញា អាចនឹងមានស្នាដៃថ្មីៗនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្បិតមិនប្រឡូកក្នុងសិល្បៈខ្លាំង តែបើក្រឡេកមើលជីវភាពរស់នៅរបស់តារាចម្រៀងស្រីស្រស់រូបនេះវិញ ពិតហាយសូរ មិនធម្មតាឡើយ ជាពិសេសនាងនិយមលេងសម្ភារៈទំនើបៗ ដែលមានដូចជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្តទំនើបៗជាដើម ហើយបើតាមដឹងមហាជនធ្លាប់ឃើញស្រីស្អាតរូបនេះ ប្រើប្រាស់រថយន្តទំនើបឆ្លាស់គ្នាដល់ទៅពីរឯណោះ។ ចំណែករឿងរ៉ាវបេះដូងវិញ រហូតមកដល់ ពេលនេះ ឈិត សុវណ្ណបញ្ញា នៅតែមិនបើកចំហពីរឿងរ៉ាវស្នេហាឡើយ បើទោះនាងមានវ័យសមល្មមនឹងការកសាងគ្រួសារក៏ដោយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment