Covid-19 កំពុងផ្ទុះ តារា២ដួងនេះ មិនមើលនឹងភ្នែក បរិច្ចាគប្រាក់ទាំងដុំៗ​ដល់មន្ទីរពេទ្យចំនួន…

ថៃ៖ ស្របពេល​ដែល​ ប្រទេសកំពុង​តែ ​ជួប​បញ្ហា​ តារាថៃ​ល្បី​ៗ​ទាំងនេះ មិន​មើល​នឹង​ភ្នែក​នោះទេ ដោយ​កាលពី​ពេលថ្មីៗនេះ ​តារាសម្តែងស្រី Taew Nattaphon និង​តារាសម្តែង​ប្រុស​ Nadech បាន​ប្រកាសបរិច្ចាគ​ ទឹក​ប្រាក់​រាប់លាន​បាត ជួយ​ដល់​ក្រុម​គ្រូពេទ្យ ​ក្នុងប្រទេស​ថៃ

ជាក់​ស្តែង​ បើ​តាម​បណ្តាញ​សង្គម​ Instagram របស់​តារាស្រី Taew Nattaphon ​ទើប​តែ​បានបង្ហោះ​ពី​ការ​ប្រកាសបរិច្ចាគ​​ទឹក​ប្រាក់​ ចំនួន​៣លាន​បាត ដែល​ស្មើនឹង​៩១,៣៨៦ដុល្លារអាមេរិក​ ជួយ​ផ្គត់ផ្គង់​ដល់​មន្ទីរពេទ្យ​ចំនួន​១១ ក្នុង​ប្រទេស​ថៃ​ ដើម្បី​ប្រឆាំង​នឹង​វីរុស​ COVID-19។ ស្របពេល​នេះដែរ Nadech ក៏​បាន​ប្រកាស​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន២.៥លាន​បាត ដែល​ស្មើនឹង​៧៦,១០៣ ដុល្លារអាមេរិក​ ជួយ​ដល់​មន្ទីរពេទ្យ​ចំនួន​៦​ ក្នុង​ប្រទេស​ថៃ​ ដូច​គ្នា​ផងដែរ

គួរបញ្ជាក់ផងដែរថា ថវិការដែល​Taew Nattaphon និង​Nadech បរិច្ចាគ​នេះ​គឺ​ ដើម្បីជួយ​ដ​ល់ ​ក្រុ​មគ្រូ​ពេ​ទ្យ​វេ​ជ្ជ​ប​ណ្ឌិ​ត​ និ​ង​ម​ន្ទីរ​ពេ​ទ្យ​ផ្សេ​ង​ៗ​គ្នា ដែល​កំពុង​តែ​ខ្វះខាតឧបករណ៍ និងគ្រឿងផ្គត់ផ្គង់ចាំបាច់​ ស្រប​ពេល​ដែល​ ករណី​ឆ្លង​នៃ​COVID-19 កំពុងតែ​កើនឡើង​ខ្លាំង​ នៅ​ក្នុង​ប្រទេស​ថៃ នាពេលបច្ចុប្បន្ន​នេះផងដែរ

Related posts

Leave a Comment