ភ្នំពេញ ៖ ជាការពិតណាស់ដែលជឿជាក់ថាមហាជនពិតជាបានដឹងហើយថា ក្រោយពីស្ពាយងារជាមេម៉ាយមួយរយៈមកពេលនេះ ឡោម លក្ខិណា ក៏រកបានគូជីវិតថ្មីដែលពួកគេក៏បានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរហើយដែរ។
ជាក់ស្ដែងក្រោយពីស្វាមីទទួលមរណៈភាពប្រមាណជាមួយឆ្នាំមក ពេលនេះ តារាសម្តែង ឡោម លក្ខិណា ក៏បានភ្ជាប់ស្នេហ៍ជាមួយបុរសម្នាក់ដែលជាអ្នកនៅក្រៅចង្កោមសិល្បៈ
ហើយពួកគេបានភ្ជាប់ពាក្យតាំងពីចុងខែវិច្ឆិកាឆ្នាំ ២០១៩មកម្លេះ ប៉ុន្តែ មិនទាន់មានការបង្ហើបប្រាប់ពីពេលវេលាជាក់លាក់ក្នុងការរៀបមង្គលការឡើយ ។
អ្វីដែលចាប់អារម្មណ៍ បើទោះមិនទាន់ចូលរោងជ័យ តែគេសម្គាល់ឃើញ ឡោម លក្ខិណា ហាក់ដូចជាមានក្តីសុខជាខ្លាំង ដែលជារឿយៗ ពេលទំនេរ នាង និងគូដណ្តឹងក៏បានបណ្តើរគ្នា ទៅធ្វើបុណ្យ
ចូលរួមនៅក្នុងការងារមនុស្សធម៌ផ្សេងៗ ដែលមើលទៅពោរពេញទៅដោយភាពកក់ក្តៅជាខ្លាំង។ ក្នុងនោះក៏មានការជូនពរចំពោះចំណងស្នេហ៍ថ្មីរបស់នាង ឱ្យស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង ហើយខ្លះក៏បានសាទរ ចំពោះនាង ដែលនាងអាចរកបានបុរសល្អម្នាក់
ធ្វើជាមិត្ត១០០ឆ្នាំ ជាពិសេសជាឪពុកដ៏ល្អសម្រាប់កូនប្រុសនាងផងដែរ ។ដោយឡែកសព្វថ្ងៃគេសង្កេតឃើញថា ឡោម លក្ខិណាកាន់តែស្រស់ស្រាយ ជាពិសេសសម្រស់របស់នាងក៏មើលទៅស្រស់ស្អាតជាងមុន ហើយពេលនេះ តារាសម្បុរស្រអែមរូបនេះក៏នៅតែបន្តការងារសិល្បៈដដែល គ្រាន់តែពេលនេះនាងមិនសូវមមាញឹកដូចមុន៕ប្រភព៖popular