បើគិតមកដល់ពេលនេះ កូនប្រុសរបស់តារាកំប្លែង នាយចយ មានវ័យជិតពីរខួបហើយ។ ចំណែកឯ មុខមាត់វិញ គួរឱ្យស្រឡាញ់ថែមទៀតផង។
បើទោះមានមុខមាត់មិនសូវសង្ហាក៏ពិតមែនតែ នាយចយ មានភរិយាដែលមានរូបសម្រស់ស្អាតណាស់។ បច្ចុប្បន្ន ជីវិត
គ្រួសាររបស់តារាកំប្លែងរូបនេះ កាន់តែមានភាពកក់ក្ដៅ បន្ទាប់ពីទទួលបានចំណងដៃកូនប្រុសដំបូង ដែលមានសុខភាពល្អ និង មុខមាត់ស្រស់ស្អាត។
អ្វីដែលចាប់អារម្មណ៍ ថ្មីៗនេះ ភរិយារបស់នាយចយ បានស៊ែររូបភាពកូនភ្លោះ ដោយភ្ជាប់នឹងការលើកឡើងថា «ប៉ាៗម៉ាក់ចង់បានស្រីមួយគូទៀត»។ ការលើកឡើងចំៗបែបនេះ ធ្វើឱ្យគេជឿថាភរិយានាយចយ ប្រាកដជាមានបំណងចង់បានកូន
ភ្លោះបន្ថែមទៀត ដើម្បីឱ្យគ្រួសារកាន់តែអ៊ូអរ និង កក់ក្តៅ ហើយក៏មានការជូនពរឱ្យ នាយចយ បានសម្រេចបំណងភរិយាពីសំណាក់មហាជនផងដែរ។
គួរឱ្យដឹងថា នាយចយ បានសម្រេចចិត្តចូលរោងការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីដើមឆ្នាំ ២០១៨ ហើយនៅចុងឆ្នាំ ២០១៩ អ្នកទាំងពីរក៏ទទួលបានកូនប្រុសមួយជាចំណងដៃ ដែលមានមុខមាត់គួរឱ្យស្រឡាញ់កាត់ទៅរកភរិយា។ ក្រៅពីអាជីពកំប្លែង នាយចយ ក៏បានងាកមកបន្ថែមជំនួញផ្ទាល់ខ្លួន គឹការលក់ជ្រូកខ្វៃ ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនគួរសម៕
សូមទស្សនារូបភាពខាងក្រោម