អតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ២ នាង គន្ធា ទស្សនិកជននិយមតាមដានខាងវិស័យ
នេះប្រាកដជាធ្លាប់ស្គាល់តារាវ័យក្មេងរូបនេះជាក់ជាមិនខានឡើយ ។
ទោះបីជានៅក្នុងកម្មវិធីប្រឡងចម្រៀងខាងលើ នាង គន្ធា មិនបានទទួលជ័យលាភីក៏ពិតមែន តែនាងក៏បានទទួលឱកាសចូលច្រៀងនៅក្នុងផលិតកម្មសាន់ដេ ដែលនៅក្នុងផលិតកម្មនោះបានធ្វើឱ្យក្ដីស្រមៃចង់ក្លាយជាអ្នកចម្រៀងរបស់តារាស្រីរូបនេះក្លាយជាការពិត រហូតបានក្លាយជាអ្នកចម្រៀងល្បីម្នាក់ បន្ទាប់ពីរូបនាងបានចេញជាបទចម្រៀងជាច្រើន ដែល
សុទ្ធសឹងតែមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យុវវ័យ មានដូចជា បទ «បេះដូងស្រវឹង» និង បទ «យំគ្មានអ្នកឮ ឈឺគ្មានគ្មានថែ» ជាដើម ។
ស្របពេលជាមួយកេរ្ដិ៍ឈោ្មះកំពុងតែមានភាពល្បីល្បាញនាពេលបច្ចុប្បន្ននេះ បើក្រឡេងទៅមើលពីរូបសម្រស់តារាចម្រៀងវ័យក្មេង នាង គន្ធា កាន់តែមានសម្រស់ស្រស់ស្អាតប្លែកខ្លាំង បើធៀបទៅនឹងពេលចូលសិល្បៈដំបូង រួមជាមួយនឹង
ស្ទីលតែងខ្លួនបែបយុវវ័យសម័យថ្មីផង កាន់តែធ្វើឱ្យតារាវ័យក្មេងរូបនេះមានភាពទាក់ទាញប្លែកភ្នែកមើលមិនចង់ស្គាល់ រហូតបានធ្វើឱ្យទស្សនិកជនជាលាន់មាត់សរសើរគ្រប់ៗគ្នា ៕
សូមទស្សនារូបភាពខាងក្រោម