ញឹម ចាន់ថន បើទៅពេទ្យមិនទាន់កុំអីស្លាប់ ដោយសារពិបាកដកដង្ហើមកាលពីយប់មិញ

ថ្មីៗនេះ ញឹម ចាន់ថន បានបង្ហាញរូបភាពមួយសន្លឹក ដោយនាងកំពុងគេងនៅក្នុងពេទ្យ និង មានឧបករណ៍ពេទ្យមួយចំនួននៅលើខ្លួនផងដែរ ។ រូបភាពបែបនេះបានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិជាច្រើនមានការព្រួយបារម្ភពីសុខភាព និង ចង់ដឹងថានាងមានជំងឺអ្វីធ្ងន់ធ្ងរ ទើបគេងនៅមន្ទីរពេទ្យបែបនេះ?

ញឹម ចាន់ថន បានបង្ហោះសារថា «ខ្ញុំអត់អីទេធូរតិចហើយ រួចផុតគ្រោះថ្នាក់ហើយ លើកទីមួយហើយសម្រាប់ខ្ញុំ ពិតជាពិបាកដកដង្ហើមណាស់ចង់ដាច់ខ្យល់យប់មិញ បើ មិនបានប្អូនស្រី ជូនមកដល់ពេទ្យទេ ពិតជាដាច់ខ្យល់ស្លាប់ហើយ ។ អរគុណអ្នកទាំងអស់គ្នា ដែលបានបារម្ភពីខ្ញុំ»។ ញឹម ចាន់ថន

មិនបានបង្ហើបថា នាងមានជំងឺអ្វីឱ្យប្រាកដនោះទេ គ្រាន់តែប្រាប់ថា ពិបាកដកដង្ហើមខ្លាំង តែពេលនេះនាងបានធូរហើយ និង កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនៅឡើយ ។ក្នុងនោះ មានការជូនពរពីមិត្តរួមអាជីព និង អ្នកគាំទ្រឱ្យ ញឹម ចាន់ថន ឆាប់បានជាសះស្បើយពីជំងឺ និង ចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗផងដែរ ៕

Related posts

Leave a Comment