មិនសរសើរ មិនបាន! ក្មេងស្រីម្នាក់ នៅអង្គរ គូររូបស្អាតអស្ចារ្យ នៅលើដី ដោយបាន….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ មានរូបភាពមួយចំនួន របស់ក្មេងស្រីម្នាក់ ដែលមានទេពកោសល្យពិសេស អាចគូររូបភាព បានយ៉ាងស្រស់ស្អាតនៅលើដី កំពុងតែបានទទួលការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពទាំងនោះត្រូវគេដឹងថា ថតនៅទឹកដីអង្គរ ខេត្តសៀមរាប ដែលមានប្អូនស្រីម្នាក់នេះ បានបង្ហាញស្នាដៃ ដ៏ប៉ិនប្រសព្វអាចគូររូបគំនូរនៅលើដីចេញជារូបនារីខ្មែរស្លៀកពាក់ បែបប្រពៃណីទៅវត្ត និងរូបអប្សរា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងស្រស់ស្អាតទៀតផងធ្វើឲ្យទាក់ទាញភ្ញៀវបរទេសឈរមើល ពេលប្អូនស្រីកំពុងគូររូបភាពទាំងនោះ។ក្នុងនោះដែរ មហាជនជាច្រើននាក់បានធ្វើការចែកចាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពរបស់ប្អូនស្រីយ៉ាងច្រើនហើយមានការ បញ្ចេញមតិ ជាហូរហែរ សរសើរដល់ប្អូនស្រីថាជាវិចិត្រវ័យក្មេង ជាពូជអ្នកសិល្បៈដូនតាសម័យអង្គរ ជាដំណក់ឈាមអ្នកសាងអង្គរ ជាដើម៕

Related posts

Leave a Comment