ភ្នំពេញ ៖ ជាការពិតណាស់ដែលប្រិយមិត្តមួយចំនួន បានដឹងរួចមកហើយថា លោកសុខ ជំនោរ ជាអ្នកនិពន្ធទំនុកច្រៀង ចាប់តាំងពីឆ្នាំ២០០៣រហូតដល់បច្ចុប្បន្ននេះ។ លោក ឆ្លងកាត់ធ្វើការជាអ្នកនិពន្ធ សម្រាប់ផលិតកម្មធំៗចំនួន៣ រួមមានដំបូងផលិតកម្មរស្មីស្ទឹងសង្កែ ផលិតកម្មSpark Music
និងផលិតចុងក្រោយគឺផលិតកម្មហង្សមាស រស្មីហង្សមាស តែលោកបានបង្កើតផលិតកម្មPhleng Records ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហង្សមាសវីដេអូផងដែរ កាលពីឆ្នាំ២០១២។បច្ចុប្បន្ននេះ ដោយសង្កេតឃើញថា អ្នកនិពន្ធមួយចំនួនសរសេរអក្សរខុស ប្រើពាក្យមិនត្រឹមត្រូវ ប្រើភាសា
និយាយមកសរសេរ គ្មានមូលដ្ឋានច្បាស់លាស់នោះ លោកសុខ ជំនោរ បានធ្វើការរិះគន់ និងលើកជាសំណួរជុំវិញថាតើអ្នកណាទទួលខុសត្រូវចំពោះកំហុសឆ្គងទាំងនេះ នោះ។លោកសុខ ជំនោរ បានបង្ហោះរូបភាព អាល់ប៊ុមហង្សមាស ដោយលើកឡើងដូច្នេះថា «អ្នកស្តាប់ចម្រៀងបច្ចុប្បន្នប្រហែលមិនស្គាល់
ទិដ្ឋាការនេះទេ ព្រោះសម័យឥឡូវដោយគេលែងផលិតថាសVCD ទើបគេលែងខ្វល់នឹងឆ្លងសុំទិដ្ឋាការពីក្រសួងវប្បធម៌»។លោកបន្ថែមថា «ជំនាន់ទិដ្ឋាការនៅមានប្រសិទ្ធភាព គឺ
បើMVណាមានរូបភាពមិនល្អ ឬ ខុសអក្ខរាវិរុទ្ធ គឺក្រសួងមិនចេញទិដ្ឋាការឲ្យទេ។ ចុះបច្ចុប្បន្ន ? បទសរសេរអក្សរខុស ប្រើពាក្យមិនត្រូវ ប្រើភាសានិយាយមកសរសេរ គ្មានមូលដ្ឋាន តើអ្នកណាអ្នកចេញមុខទទួលខុសត្រូវ? អ្នកនិពន្ធត្រូវចេះអ្វីខ្លះ? រូបភាព: អាល់ប៊ុមហង្សមាស»៕ប្រភព៖darareport
សូមទស្សនារូបភាពខាងក្រោម