អ្នកនាងLove Riya និងលោកដែន សូនី ក្រោយពីឈ្លោះគ្នាបែកផ្សែងឈានដល់ការសម្របសម្រួលគ្នាបានវិញនោះ គេសង្កេតឃើញថា ពួកគេ បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា មើលទៅពិតជាគួរឲ្យសរសើរខ្លាំងណាស់ ហើយនេះក៏ជាគំរូល្អមួយសម្រាប់អ្នកគាំទ្រផងដែរ។
បើទោះពេលពួកគេត្រូវគ្នាវិញ ហើយធ្វើការឡាយរួមគ្នាលក់ផលិតផល មិនទទួលបានការចាប់អារម្មណ៍ខ្លាំងដូចពេលឈ្លោះគ្នាក៏ពិតមែន ប៉ុន្តែពួកគេ ហាក់លែងបង្ហាញវប្បធម៌មួយ ឈានទៅរកការប្រេះឆាគ្នា ធ្វើឲ្យអ្នកគាំទ្រអស់ជំនឿចិត្តទៀតហើយ ដែលនេះក៏ជារឿងមួយគួរឲ្យសរសើរផងដែរ។
ជាក់ស្ដែងនៅក្នុងការឡាយរបស់នាងរយៈពេលចុងក្រោយនេះ ហាក់ធ្លាក់Reachខ្លាំងណាស់ ដោយពុំសូវមានអ្នកទស្សនាផុសផុលដូចមុននោះឡើយ ប្រការនេះ អាចមកពីផេករបស់នាងចង់ខូចក៏មិនដឹង ព្រោះចំនួនអ្នកFollowរហូតដល់១លានស្ដើងទៅហើយ អ្នកទស្សនាមិនស៊ីគ្នាទាល់តែសោះ។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ អ្នកនាងLove Riya បានបង្វែរទៅឡាយលើផេកលោកដែន សូនី មានឈ្មោះថា «Den Sony Love Riya» ដោយឡាយរួមគ្នាជាមួយលោកសូនីតែម្ដង ក្នុងឈុតលក្ខណៈប្រពៃណី មើលទៅពិតជាសមសួនខ្លាំងណាស់ ជាហេតុធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរពេញឡាយនេះតែម្ដង។
នៅក្នុងការឡាយនេះ ហាក់ទទួលបានការចាប់អារម្មណ៍ជាងផេកធំរបស់នាង ហើយក្នុងនោះរូបនាង និងលោកសូនី មើលទៅពិតជាផ្អែមល្ហែមជាមួយគ្នាខ្លាំងណាស់ ដោយលោកសូនី ស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌ស ខោខ្មៅ បានយកដៃទៅឱប កាន់ដៃនាងយ៉ាងស្អិតរមួតនៅដើមឡាយ មានទាំងមុខទល់មុខ ច្រមុះទល់ច្រមុះ មានទាំងការថើបអ្នកនាងLove Riya ហើយសើចសប្បាយក្អាកក្អាយ មើលទៅ ពិតជាមានក្ដីសុខមិនធម្មតា។
ងាកមកអ្នកគាំទ្រ បានលើកសរសើរអ្នកនាងនៅក្នុងការឡាយនោះ បែបនេះថា « បងយ៉ាស្លៀកឈុតចឹងស្អាតមេស, រហែកក្លៀក ក៏នៅតែស្អាតដែរ បងយ៉ា, ស្អាតណាស់,បងយ៉ាហើយឡើងsweet, បងយ៉ាស្អាតសាហាវម៉្លេះខ្ញុំឃើញបានមួយភ្លែតឡើងឡានទៅវិញបាត់, បងយ៉ាស្អាតណាស់, បងយ៉ាអើយបងឯងប្រពន្ធពីណាគេស្អាតអីក៏ស្អាត យ៉ាងនេះ»។ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖
សូមទស្សនាវីដេអូខាងក្រោមនេះ ៖